សាស្រ្តាចារ្យបណ្ឌិត សុខ សុវណ្ណ ដឹកនាំគណៈប្រតិភូ UMA កម្ពុជា ចូលរួមពិធីអបអរសាទរពានរង្វាន់ វត្ថចារៈផេរី វប្បធម៌ស្គរដៃ ឦសាន និងការសម្តែងសិល្បៈវប្បធម៌អន្តរជាតិ នៅប្រទេសថៃ ចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សាស្រ្តាចារ្យបណ្ឌិត សុខ សុវណ្ណ ដឹកនាំគណៈប្រតិភូ UMA កម្ពុជា ចូលរួមពិធីអបអរសាទរពានរង្វាន់ វត្ថចារៈផេរី វប្បធម៌ស្គរដៃ ឦសាន និងការសម្តែងសិល្បៈវប្បធម៌អន្តរជាតិ នៅប្រទេសថៃ ចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ



សាស្រ្តាចារ្យបណ្ឌិត សុខ សុវណ្ណ ដឹកនាំគណៈប្រតិភូ UMA កម្ពុជា ចូលរួមពិធីអបអរសាទរពានរង្វាន់ វត្ថចារៈផេរី វប្បធម៌ស្គរដៃ ឦសាន និងការសម្តែងសិល្បៈវប្បធម៌អន្តរជាតិ នៅប្រទេសថៃ ចាប់ពីថ្ងៃទី១០ ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ តបតាមការអញ្ជើញរបស់ប្រធានសមាគមស្គរវែង មហា សារ៉ាខាម ព្រះរាជាណាចក្រថៃ លោកសាស្រ្តាចារ្យបណ្ឌិត សុខ សុវណ្ណ អគ្គលេខាធិការរង នៃសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ UMA និងក្រុមការងារសិល្បៈរបាំជូនពរ និងរបាំអប្សរាចូលរួមសម្តែង និងទទួលពានរង្វាន់ ក្នុងពិធីអបអរសាទរពានរង្វាន់ វត្ថចារៈផេរី វប្បធម៌ស្គរដៃ ឦសាន និងការសម្តែងសិល្បៈវប្បធម៌អន្តរជាតិចម្រុះ។

នៅក្នុងឱកាសអបអរសាទរពិធីនេះ ស្ថាប័នចំនួន៥ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “ការសិក្សាសិល្បៈ វប្បធម៌” រវាងសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសមាគម មហា សារ៉ាខាម, សមាគម ក្រុមឆៃយ៉ាំប្រចាំស្រុក មហា សារ៉ាខាម, សមាគមក្រុមតន្ត្រីផ្លុំត្រែ ប្រចាំខេត្ត ខនកែន និងមហោស្រពសិល្បៈតន្ត្រី ប្រចាំស្រុកដានឆាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ក្នុងពិធី MoU នេះ ភាគីកម្ពុជា លោកបណ្ឌិត លាង សុភ័ក្រ្ត អនុប្រធានសមាគមក្លឹបអ្នកកាសែតឯករាជ្យ (ស.ក.អ.ឯ) បានចូលរួម និងចុះហត្ថលេខាធ្វើជាសាក្សី
ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ។

ពិធីនេះ បានប្រារព្ធធ្វើឡើងនៅវេលាម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅសារមន្ទីរជាតិប្រចាំស្រុក មហា សារ៉ាខាម ខេត្ត មហា សារ៉ាខាម ព្រះរាជាណាចក្រថៃ ក្នុងក្របខ័ណ្ឌស្ថាប័នចំនួន៥ ពោលគឺរវាងលោកសាស្រ្តាចារ្យបណ្ឌិត សុខ សុវណ្ណ អគ្គលេខាធិការរង នៃសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) និង បណ្ឌិត Kham Suan Wongthongkham ប្រធាន Dan Chang Art Club និង បណ្ឌិត Rueangsilp Theunnadi ប្រធានសមាគម ខេន នៃខេត្តខនកេន និង បណ្ឌិត Pakin Tiraphongphaibun អភិបាលស្រុក មហា សារ៉ាខាម និង សាស្រ្តាចារ្យរង (Assoc. Prof.) Sittisak Champa-dang ប្រធានសមាគមស្គរវែង មហា សារ៉ាខាម។

សូមជម្រាបជូនថា ពិធីចុះហត្ថលេខាលើអនុស្សរណៈ (MoU) នាថ្ងៃនេះ គឺជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំង៥ លើការងារសិល្បៈវប្បធម៌ និងការសម្តែងសិល្បៈវប្បធម៌អន្តរជាតិក្នុងក្របខ័ណ្ឌអាស៊ាន និងពិភពលោក។ ទន្ទឹមគ្នានេះ តាម​រយៈ​ការ​ចុះ MoU នេះ ស្ថាប័នទាំង៥ ខាងលើនឹងក្លាយ​ជា​ដៃគូ​យ៉ាងជិតស្និទ្ធស្របតាមវត្ថុបំណង​អភិវឌ្ឍ​ អភិរក្ស និងផ្សព្វផ្សាយសិល្បៈវប្បធម៌រួមគ្នា។

ថ្លែងក្នុងពិធី MoU នេះ ភាគីទាំង៥ បានប្តេជ្ញាចិត្តខ្ពស់បំពេញការងារក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការដូចមានកំណត់ក្នុងអនុស្សរណៈ (MoU) ដែលត្រូវបានចុះហត្ថលេខានាថ្ងៃនេះ ឱ្យបានសម្រេចជាផ្លែផ្កាសម្រាប់បម្រើផលប្រយោជន៍នៃប្រជាជាតិទាំងអស់គ្នា។

នាល្ងាចថ្ងៃដដែលនេះ លោកសាស្រ្តាចារ្យបណ្ឌិត សុខ សុវណ្ណ អគ្គលេខាធិការរង នៃសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ UMA និងក្រុមការងារសិល្បៈរបាំជូនពរ និងរបាំអប្សរាកម្ពុជា ចូលរួមសម្តែង និងទទួលពានរង្វាន់ ក្នុងពិធីអបអរសាទរពានរង្វាន់ វត្ថចារៈផេរី វប្បធម៌ស្គរដៃ ឦសាន និងការសម្តែងសិល្បៈវប្បធម៌អន្តរជាតិ។ ក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ មានក្រុមសិល្បៈមកពីព្រះរាជាណាចក្រកម្ពុជា, សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, សាធារណរដ្ឋប្រជាមានិតចិន, សាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រថៃ ក្នុងនាមជាម្ចាស់ផ្ទះទទួលរៀបចំកម្មវិធីនេះ។

ពិធីនេះ បានរៀបចំឡើងនៅសាលមហោស្រពសិល្បៈតន្ត្រី នៃសកលវិទ្យាល័យ រាជផាត់ មហា សារ៉ាខាម (Rajabhat Maha Sarakham University) ស្ថិតក្នុងស្រុក មហា សារ៉ាខាម ខេត្ត មហា សារ៉ាខាម ព្រះរាជាណាចក្រថៃ។

ជាមួយគ្នានេះ ភាគីកម្ពុជាដែលត្រូវទទួលពានរង្វាន់ដ៏មហាកិត្តិយសនេះរួមមាន៖ លោកសាស្រ្តាចារ្យបណ្ឌិត សុខ សុវណ្ណ អគ្គលេខាធិការរង នៃសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា, ព្រះឃោសនកោវិទបណ្ឌិត ជិន សារ៉ុម រាជាគណៈថ្នាក់កិត្តិយស ព្រះគ្រូចៅអធិការវត្ត មុនីសូរិយា និងជាទីប្រឹក្សាជាន់ខ្ពស់ UMA និងលោកបណ្ឌិត លាង សុភ័ក្រ្ត អនុប្រធានសមាគមក្លឹបអ្នកកាសែតឯករាជ្យ (ស.ក.អ.ឯ)។

នៅក្នុងឱកាសចូលរួមក្នុងពិធីអបអរសាទរពានរង្វាន់ វត្ថចារៈផេរី វប្បធម៌ស្គរដៃ អ៊ីសាន និងការសម្តែងសិល្បៈវប្បធម៌អន្តរជាតិ រយៈពេល ២ថ្ងៃ ក្នុងទឹកដីខេត្ត មហា សារ៉ាខាម គណៈប្រតិភូ UMA ប្រចាំប្រទេសកម្ពុជា ដឹកនាំដោយលោកសាស្រ្តាចារ្យបណ្ឌិត សុខ សុវណ្ណ បានអញ្ជើញបំពេញទស្សនកិច្ចនៅតាមតំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្ត មហា សារ៉ាខាម (Maha Sarakham) និងខេត្ត រ៉យ អេត (ROI ET) ក្រោមកិច្ចទទួលស្វាគមន៍យ៉ាងកក់ក្តៅពីភាគីថៃ ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត៕





















































No comments:

Post a Comment

Pages