(ខេត្តកំពង់ធំ)លោក សាយ គឹមឡម បានអំពាវនាវដូច្នេះនៅក្នុងឱកាសដែលលោកព្រមទាំងព្រះមន្ត្រីសង្ឃ ព្រះអនុគណស្រុក និងសហការីបានអញ្ជើញ និមន្តសំណេះសំណាលសួរសុខទុក្ខកូនៗកុមារកំព្រា នៅមជ្ឈមណ្ឌលកុមារកំព្រាស្រុកស្ទោង នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៤ ដែលសឱ្យឃើញពីការយកចិត្តទុកដាក់របស់លោកអភិបាលស្រុក និងព្រះមន្ត្រីសង្ឃស្រុកស្ទោងចំពោះកូនៗកុមារកំព្រាឪពុកម្ដាយដែលគ្មានទីពឹងហើយបានមករស់នៅក្នុងមជ្ឈមណ្ឌលរួមគ្នា មុនបើកដំណើរការបវេសនការឆ្នាំថ្មីឆ្នាំ២០២៤ -២០២៥ ខាងមុខនេះ។
លោកបន្ថែមថា កាលណាកូនៗ រៀនសូត្របានពូកែមិនត្រឹមតែជួយឱ្យយើងមានអនាគតឬស្វាងប៉ុណ្ណោះទេ គឺថែមទាំងជួយឱ្យយើងក្លាយជាទំពាំងស្នងឬស្សី និងជាធនធានមនុស្សសម្រាប់ប្រទេសជាតិទៅអនាគតថែមទៀត
ហើយកូនៗត្រូវនាំគ្នាស្ដាប់បង្គាប់ព្រមទាំងចេះរស់នៅជាមួយគ្នាប្រកបដោយសាមគ្គីភាព យោគយល់អធ្យាស្រ័យគ្នា នឹងចេះជួយទុកធុរៈគ្នាគ្រប់ពេលវេលា។
ទន្ទឹមនឹងនេះលោកអភិបាលស្រុក បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅដល់ព្រះអនុគណនិងព្រះមន្ត្រីសង្ឃស្រុកស្ទោងព្រមទាំងសហការីដែលបានយកព្រះទ័យទុកដាក់និងតែងតែសហការជាមួយរដ្ឋបាលស្រុកក៏ដូចជាជួយឧបត្ថម្ភគាំទ្រដល់កូនៗកុមារកំព្រានៅក្នុងពេលនេះ។
សូមបញ្ជាក់ថានៅក្នុងឱកាសនេះ ក៏មានការឧបត្ថម្ភនូវ ៖ អង្ករចំនួន ១២៥គីឡូក្រាម ទឹកសុទ្ធ មី សម្ភារសិក្សានិងថវិកាមួយចំនួនធំផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង
No comments:
Post a Comment