បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ៤ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានដឹកនាំសហការី បាន នាំយកថវិកា ចំនួន ១,៥០០,០០០ រៀល (មួយលានប្រាំសែនរៀល) របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខដល់លោកអនុសេនីយ៍ឯក ឈឿន សុខា ឋាន: នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបុស្បូវ ដែលកំពុងសំរាកព្យាបាលជំងឺ នៅនឹងផ្ទះ ។
លោកវរសេនីយ៍ទោ ទេព រដ្ឋា ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ទោស្នងការ ទោះបីជាថវិកាតិចតូចតែកើតចេញពីចិត្ត ក្តីស្រលាញ់ ការយល់សុខទុក្ខការលំបាក និងការលើកទឹកទឹកចិត្តដល់នគរបាលគ្រប់រូបដែលសម្រាកព្យាបាល ថវិកាតិចតួចនេះវាអាចជួយសម្រួលដល់ការចំណាយបានមួយរយៈក្នុងអំឡុងពេលព្យាបាលជម្ងឺផងដែរ ។
ក្នុងឱកាសនោះ លោកអនុសេនីយ៍ឯក ឈឿន សុខា និងក្រុមគ្រួសារ ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅចំពោះ លោក ឧត្តមសេនីយ៍ទោ ស្នងការ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងបងប្អូននគរបាលយើង ដែលតែងគិតគូរនិងជួយដល់ភាពលំបាក និងផ្តល់ភាពកក់ក្តៅ និងសូមប្រសិទ្ធិពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ ៕
No comments:
Post a Comment