ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារអនុវត្តបន្តប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក សុច ពិសី អភិបាល នៃគណៈអភិបាលស្រុក។
បានអញ្ជើញចូលរួមជា សមាជិកក្នុងកិច្ចប្រជុំនេះមាន៖
- លោក លោកស្រី អភិបាលរង នៃគណៈអភិបាលស្រុក
- លោកនាយករដ្ឋបាលសាលាស្រុក
- លោក លោកស្រីនាយករងរដ្ឋបាលសាលាស្រុក
- លោកអធិការនៃអធិការដ្ឋាននគរបាលស្រុក
- លោកមេបញ្ជាការរងផ្នែកសឹករងស្រុក
- លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក
- លោកមេបញ្ជាការកងអនុសេនាធំលេខ៣ សំយ៉ោង
- លោកមេបញ្ជាការយោធាការពារព្រំដែនខ្សែត្រ
- លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន (សំយ៉ោង, ព្រៃវល្លិ៍, ខ្សែត្រ)
- លោក លោកស្រី មេឃុំទាំង ១១ឃុំ នៃស្រុកកំពង់រោទិ៍
- លោកប្រធានការិយាល័យប្រជាពលរដ្ឋ
- លោក លោកស្រី ប្រធានការិយាល័យ និងអង្គភាព ទាំង១៣ នៃរដ្ឋបាលស្រុក
វត្តមានចូលរួមសរុប ៣២នាក់ ស្រី ៦នាក់។
ថ្លែងក្នុងកិច្ចប្រជុំនេះ លោក សុច ពិសី អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានអង្គប្រជុំ បានធ្វើការណែនាំដល់អាជ្ញាធរឃុំទាំង១១ បន្តយកចិត្តទុក្ខដាក់ និងតាមដានជាប្រចាំចំពោះស្ថានភាពទឹកភ្លៀង និងទឹកជំនន់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ជា ពិសេសការត្រៀមនូវទីទួលសុវត្ថិភាព ដើម្បីទុក ជម្លៀសប្រជាពលរដ្ឋ ឬសត្វពាហនៈ នៅពេលដែលជួបបញ្ហាទឹកជំនន់កើតឡើង។
មិនតែប៉ុណ្ណោះក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក លោកអភិបាលស្រុក ក៏បានណែនាំដល់កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ ឲ្យធ្វើការត្រៀមជាប់ជាប្រចាំផងដែរ នូវកំលាំងសរុប មធ្យោបាយសរុប ដើម្បីជួយអន្តរាគមន៍នៅពេលមានទឹកជំនាន់កើតឡើង។
បន្ថែមពីលើនេះ លោកអភិបាលស្រុក ក៏បានណែនាំបន្ថែមដល់អាជ្ញាធរ និងកងកំលាំងមានសមត្ថកិច្ច ធ្វើការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ និងជាប់ជាប្រចាំអំពីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសគឺការរិតបន្តឹងការអនុវត្តច្បាប់ចរាចរ, ការប្រើប្រាស់គ្រឿងញៀន និងការងារអនាម័យបរិស្ថាន នៅក្នុងមូលដ្ឋាន របស់ខ្លួន។

No comments:
Post a Comment