ក្នុងវេលាដ៏ក្រៀមក្រំនេះ លោកនាយឧត្តមសេនីយ៍ មេបញ្ជាការ បានសម្តែងនូវសមានទុក្ខដ៏ធំធេង និងការសោកស្តាយ ស្រណោះអាឡោះអាល័យ សង្វេគស្ទើររកទីបំផុតគ្មាន ចំពោះមរណភាពរបស់ លោកឧត្ដមសេនីយ៍ឯក សាន ប៊ុនធឿន ដែលជាការបាត់បង់នូវ ស្វាមី ឪពុក ឪពុកក្មេក និងជីតាប្រកបដោយព្រហ្មវិហារធម៌ ចំពោះគ្រួសារសាច់ញាតិ ហើយក៏ជាការបាត់បង់នូវនាយទាហានជាន់ខ្ពស់ដ៏ឆ្នើមរបស់កងយោធពលខេមរភូមិន្ទ ដែលមានសមត្ថភាព និងចំណេះដឹងខ្ពង់ខ្ពស់ប្រកបដោយគុណធម៌ សីលធម៌ គតិបណ្ឌិត ដែលបានលះបង់ស្ទើរតែពេញមួយជីវិតដើម្បីបម្រើជាតិមាតុភូមិ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧត្ដមសេនីយ៍ឯក សាន ប៊ុនធឿន ឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

No comments:
Post a Comment