ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងប្រដាប់អាវុធចំនួនជាង៤០០នាក់ ដាំស្ដារព្រៃឈើឡើងវិញ នៅតំបន់ព្រៃអង់តែន ស្រុកសន្ទុក ក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងប្រដាប់អាវុធចំនួនជាង៤០០នាក់ ដាំស្ដារព្រៃឈើឡើងវិញ នៅតំបន់ព្រៃអង់តែន ស្រុកសន្ទុក ក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ




(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១១  ខែវិច្ឆិកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងប្រដាប់អាវុធចំនួនជាង៤០០នាក់ ក្នុងនោះកម្លាំងយោធាជាង៣០០នាក់ កម្លាំងកងរាជអាវុធហត្ថចំនួន៥០នាក់ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំនួន៥០នាក់ បន្តចូលរួមដាំស្ដារព្រៃឈើឡើងវិញ នៅតំបន់ព្រៃអង់តែន ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលពិធីដាំស្ដារព្រៃឈើឡើងវិញនេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា  រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា យោងតាម​បទ​បញ្ជា​របស់​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​ម៉ៅ​ សុផាន់​ អគ្គមេបញ្ជាការ​រងនៃ​កងយោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កងទ័ព​ជើង​គោក​ ថ្ងៃនេះជាលើកទី៥ ហើយដែលកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្តចូលរួមដាំស្ដារព្រៃឈើឡើងវិញនៅតំបន់ព្រៃអង់តែននេះ ដែលគម្រោងផែនការត្រូវដាំប្រភេទដើមឈើប្រណិតចម្រុះ ដែលមានប្រមាណជាង៣ម៉ឺនដើម នៅលើផ្ទៃដីប្រមាណជាង ៥០ហិកតា ដែលផ្ទៃដីនេះ ត្រូវបានដកហូតពីជនល្មើសលួចកាប់ទន្ទ្រាន ដែលត្រូវបានកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រកឃើញក្នុងរយៈពេល៦ខែ កន្លងទៅ ប្រមាណជាង ២,៤៦០ហិកតា នៅទូទាំងខេត្តកំពង់ធំ ។

ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះកងកម្លាំងចម្រុះនៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ដែលមានឧត្តមសេនីយ៍ទោ សោម ស៊ុន ជាអនុប្រធានអចិន្ត្រៃយ៍ បានខិតខំប្រឹងប្រែងបំពេញភារកិច្ច និងការពារទប់ស្កាត់ មិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើជាថ្មី និងបានដឹកនាំកងកម្លាំងចូលរួមដាំស្តារព្រៃឈើឡើងវិញ បានជាច្រើនម៉ឺនដើមនាពេលកន្លងទៅ និងបានសំណូមពរដល់កម្លាំងចម្រុះទាំងអស់ រួមជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ត្រូវរួមគ្នាគ្រប់គ្រង ការពារទប់ស្កាត់ កុំឱ្យមានការកើតឡើងជាថ្មីនូវបទល្មើសធនធានធម្មជាតិ និងត្រូវចូលរួមបន្តដាំស្តាព្រៃឈើឡើងវិញ ជាបន្តបន្ទាប់នៅលើផ្ទៃដីព្រៃឈើដែលបានបាត់បង់ដោយការលួចកាប់ទន្ទ្រាននាពេលថ្មីៗកន្លងទៅ ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានថ្លែងនូវការកោតសរសើរចំពោះកងយោធពលខេមរភូមិន្ទ តាម​រយៈ​ឯកឧត្តម​នាយឧត្តមសេនិយម៉ៅ សុផាន់អគ្គមេបញ្ជារង​ មេបញ្ជាការកងទ័ពជើងគោក ដែលបានចាត់តាំងកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចូលរួមក្នុងការក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រមទាំងបានចូលរួមដាំស្ដារព្រៃឈើឡើងវិញជាបន្តបន្ទាប់នាពេលកន្លងទៅ​  ជាមួយនោះដែរឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវនាំគ្នាថែរក្សាព្រៃឈើ និងចេះស្រឡាញ់ព្រៃឈើ ហាមកាប់ទន្ទ្រានព្រៃឈើ ដែលជាសម្បត្តិធម្មជាតិ របស់រដ្ឋ យកដីធ្វើជាកម្មសិទ្ធិ និងត្រូវនាំគ្នាដាំស្ដារព្រៃឈើឡើងវិញ ដើម្បីទុកជាកេរ្តិ៍ដំណែល ដល់កូនចៅជំនាន់ក្រោយៗទៀត។ អត្ថបទតំបន់សឹករងកំពង់ធំ











No comments:

Post a Comment

Pages