ឈ្មួញលៀសដុសស្លែឈ្មោះ សន វ៉ាន់នី ផ្គេីនបន្តដឹកជញ្ជូនលៀសខុសច្បាប់ ទីបំផុតត្រូវជាប់អន្ទាក់សមត្ថកិច្ច ត្រូវបានបង្រ្កាបមួយចម្អិនកំពឹសលែងវិញ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឈ្មួញលៀសដុសស្លែឈ្មោះ សន វ៉ាន់នី ផ្គេីនបន្តដឹកជញ្ជូនលៀសខុសច្បាប់ ទីបំផុតត្រូវជាប់អន្ទាក់សមត្ថកិច្ច ត្រូវបានបង្រ្កាបមួយចម្អិនកំពឹសលែងវិញ

 


ខេត្តពោធិ៍សាត់ ៖ ប្រភពរាយការណ៍ពីមន្រ្តីជំនាញរដ្ឋបាលជលផល នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថា រថយន្តធុនធំ១គ្រឿងដែលបានធ្វើសកម្មភាពលើកលៀស ដើម្បីបំរុងដឹកជញ្ជូនឆ្លងទៅប្រទេសក្បែរខាងកាលពីយប់មិញ ត្រូវបានបង្រ្កាបដោយមានស្ថាប័នមានសមត្ថកិច្ចចម្រុះ រួចនាំយកទៅទីស្នាក់ការផ្នែករដ្ឋបាលជលផលក្រគរ ដើម្បីចាត់ការបន្ត ។
ប្រភពរាយការណ៍ដដែលឲ្យដឹងទៀតថា រថយន្តធុនធំត្រូវបានបង្រ្កាបម៉ាក ហ៊ីយ៉ាន់ដាយ ពណ៏ក្រហម ពាក់ស្លាកលេខ កំពង់ចាម 3A 9624 ។ រថយន្តមានផ្ទុកលៀងច្រកក្នុងរ៉ុង ប្រមាណជាង៥០ការរ៉ុងនេះ ប្រភពពុំបញ្ជាក់អំពីម្ចាស់នោះទេ ។ ទោសជាយ៉ាងណាក្ដី រថយន្តមានផ្ទុកលៀសខាងលើ មន្ត្រីមិនបញ្ជាក់អំពីរកឃើញមានបទល្មើសនោះទេ គឺ លៀសទំហំធំសម្រាប់ផ្គត់ផ្គង់ទីផ្សារប៉ុណ្ណុះ ។ តែបញ្ហាត្រង់ថា មន្រ្តីជំនាញអះអាងបានធ្វើកិច្ចសន្យាឲ្យត្រឡប់ទៅវិញ ?(មិនមានបទល្មើស)មិនយល់ ។
គួររំលឹកផងដែរថា រថយន្តធុនធំត្រូវបានបង្រ្កាបរបស់ឈ្មួញឈ្មោះ សន វ៉ាន់នី បានធ្វើសកម្មភាពលើកលៀស នៅចំណុចមាត់ទឹកបឹងទន្លេសាប ស្ថិតនៅភូមិ កំពង់ឃ្នៀស ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោងប្រមាណជាង៨យប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមិញ ។
ទោះជាយ៉ាងណាក្ដី ប្រភពព័ត៌មានផ្សេងលើកឡើងស្រដៀងៗគ្នាថា លៀសដែលបានធ្វើសកម្មភាពត្រង់ចំណុចខាងលើ ដើម្បីដឹកជញ្ជូនទៅលក់នៅប្រទេសក្បែខាង សម្រាប់កែច្នៃធ្វើជាចំណីសត្វ ហើយបានបែកការ និងត្រូវបានបង្រ្កាបនេះ គឺ លៀសនៅលើកាណូតត្រង់តំបន់ដដែលនៅឡើយទេ គេអាចប្ដូរពេលវេលាឬទីតាំង ដើម្បីបន្តសកម្មភាពដឹកជញ្ជូន ។
ប្រភពបញ្ជាក់ទៀតថា ឈ្មួញលៀសដ៍សកម្ម សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ធ្លាប់ចាប់ផាកពិន័យអន្តរកាសុះសាច់នោះ ត្រូវបានគេស្គាល់ ឈ្មោះ សន វ៉ាន់នី ៕




No comments:

Post a Comment

Pages