(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងដូច្នេះ នៅក្នុងឱកាសដែលលោកបាន ទទួលគ្រឿងឧបភោគបរិភោគពីអង្គការទស្សនពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា ស្រុកស្ទោង នៅសាលាស្រុកស្ទោង នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
ជាមួយនេះផងដែរ លោកបានលើកទឹកចិត្តនិងជំរុញបន្ថែមទៀតដល់សហការីក្រោមឱវាទ អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញពាក់ព័ន្ធត្រូវសហការឲ្យបានល្អជាមួយអង្គការដើម្បី
បន្តបេសកកម្មរួមគ្នាក្នុងការលើកកម្ពស់អភិវឌ្ឍស្រុកស្ទោងឱ្យបានទទួលជោគជ័យជាស្ថាពរ។
ទន្ទឹមនឹងនេះ លោកបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់ថ្នាក់ដឹកនាំអង្គការទស្សនពិភពលោក ដែលតែងតែសហការជាមួយរដ្ឋបាលស្រុក ក្នុងការចូលរួមឧបត្ថម្ភគាំទ្រនូវគ្រឿងឧបភោគបរិភោគ និងសម្ភារផ្សេងៗដល់រដ្ឋបាលស្រុក ក្នុងការធ្វើកិច្ចការមនុស្សធម៌ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសប្រជាពលរដ្ឋងាយរងហានិភ័យ ទីទ័លក្រឬរងគ្រោះ ឧបទ្ទវហេតុផ្សេងៗ បានសំណូមពរសូមបន្តសហការជួយកិច្ចការនេះបន្តទៀត។
សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគដែលបានប្រគល់ ទទួលនៅពេលនេះរួមមានត្រីខ៧០យួរ ប្រេងឆា៧០ដប ទឹកត្រី៧០យួរ និងទឹកស៊ីអ៊ីវ៧០យួរ ផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង
No comments:
Post a Comment