ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារអនុវត្តបន្តប្រចាំខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក សុច ពិសី អភិបាល នៃគណៈអភិបាលស្រុក។
បានអញ្ជើញចូលរួមជា សមាជិក ក្នុងកិច្ចប្រជុំនេះមាន៖
- លោក លោកស្រី អភិបាលរង នៃគណៈអភិបាលស្រុក
- លោកនាយករដ្ឋបាលសាលាស្រុក
- លោកអធិការនៃអធិការដ្ឋាននគរបាលស្រុក
- លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក
- លោកមេបញ្ជាការកងអនុសេនាធំលេខ៣ សំយ៉ោង
- លោកមេបញ្ជាការយោធាការពារព្រំដែនខ្សែត្រ
- លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន (សំយ៉ោង, ព្រៃវល្លិ៍, ខ្សែត្រ)
- លោក លោកស្រី មេឃុំទាំង ១១ឃុំ នៃស្រុកកំពង់រោទិ៍
- លោកប្រធានការិយាល័យប្រជាពលរដ្ឋ
- លោកប្រធានការិយាល័យពន្ធដាស្រុក
- លោក លោកស្រី ប្រធានការិយាល័យ និងអង្គភាព ទាំង១៣ នៃរដ្ឋបាលស្រុក
វត្តមានចូលរួមសរុប ៣៥នាក់ ស្រី ៦នាក់។
កិច្ចប្រជុំនេះអនុវត្តទៅលើរបៀបវារៈ នៃកិច្ចប្រជុំរួមមាន៖
១.មតិបើកកិច្ចប្រជុំរបស់ អធិបតីអង្គប្រជុំ
២.អានសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងាររបស់រដ្ឋបាលស្រុកប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារអនុវត្តបន្តខែធ្នូ ឆ្នាំ២០២៤
៣.មតិយោបល់ចូលរួមបំពេញបន្ថែមលើ សេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤
៤.សំណូមពរ បញ្ហារប្រឈមផ្សេងៗ
៥.មតិបូកសរុប និងដាក់ទិសដៅការងារអនុវត្តបន្តខែធ្នូ ឆ្នាំ២០២៤ របស់ អធិបតីអង្គប្រជុំ
No comments:
Post a Comment