សមត្ថកិច្ចចម្រុះខេត្តកំពង់ធំ ប្រតិបត្តលការ២ថ្ងៃ បង្ក្រាបបទល្មើសនេសាទជាច្រើនករណី ក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សមត្ថកិច្ចចម្រុះខេត្តកំពង់ធំ ប្រតិបត្តលការ២ថ្ងៃ បង្ក្រាបបទល្មើសនេសាទជាច្រើនករណី ក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ

 



(ខេត្តកំពង់ធំ)៖ កម្លាំងជំនាញរដ្ឋបាលជលផលខេត្តកំពង់ធំ សហការជាមួយកម្លាំងរអាវុធហត្ថស្រុកកំពង់ស្វាយប្រចាំការនៅភូមិសាស្រ្តឃុំផាត់សណ្តាយ បើកកិច្ចប្រតិបត្តិការក្តៅបង្ក្រាប បំផ្លាញចោលឧបករណ៍ល្មើសស្តីពីច្បាប់ បានជាច្រើនករណី។

យោងតាមរបាយការណ៍លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បញ្ជាក់ថានៅម៉ោង១៣និង១០នាទីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថស្រុកកំពង់ស្វាយប្រចាំការនៅភូមិសាស្រ្តឃុំផាត់សណ្តាយចំនួន០២នាក់ កាណូត០១គ្រឿង ដឹកនាំដោយលោកអនុសេនីយឯក ឡុង វឿន មេបញ្ជាការរងអាវុធហត្ថស្រុក សហការជាមួយក្រុមការងារចម្រុះទីបញ្ជាការស្រាល ដឹកនាំដោយលោក ចាយ គង់មេង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងជាសមាជិកក្រុមការងារទីបញ្ជាការស្រាល បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុចចាប់ពីព្រែកជើងលោង ដល់ព្រែកទាល់ ព្រំប្រទល់ខេត្តកំពង់ធំ កំពង់ឆ្នាំង និងពោធិ៍សាត់ ( តំបន់កដប ) និងចំណុច សសរខ្ទម បឹងប្រា ស្ថិតក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជាលទ្ធផល៖ រុះរើបំផ្លាញចោលរបាំងសាច់អួនក្រឡាញឹកនៅនិងកន្លែង ( លើសប្រវែងកំណត់ )រួមមាន៖ របាំងសាច់អួនចំនួន០៦របាំង ប្រវែង (១៨០០ ម៉ែត្រ) /ឡុកសាច់អួន ចំនួន១៨គ្រឿង /លប ឬលូសាច់អួន ចំនួន១៨មាត់ /បង្គោលចំនួន១២០០ដើម និងចាក់លែងត្រីស្រស់ចម្រុះទម្ងន់៣០គីឡូក្រាម ចូលទន្លេវិញ ។

មួយករណីទៀតនៅវេលាម៉ោង៨និង៣០ នាទីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថស្រុកកំពង់ស្វាយប្រចាំការនៅភូមិសាស្រ្តឃុំផាត់សណ្តាយ សហការជាមួយក្រុមការងារចម្រុះទីបញ្ជាការស្រាល ដឹកនាំដោយលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងជាអនុប្រធានទទួលអចិន្រ្ដៃយ៍ក្រុមការងារទីបញ្ជាការស្រាល បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុច បឹងម៉ា បឹងកំភ្លាញធំ បឹងប្រានឹងឈូងថ្ម បន្ទាប់មកលោកនាយខណ្ឌបានចុះពិនិត្យការធ្វើនេសាទដោយប្រើឧបករណ៍លបឡុក នៅចំណុចកន្លុកបាយក្អែក ដងទុង កោះបឹងស្រែរហូតដល់កោះតាបរ ចាប់ពីចំណុចព្រែកតាសោម ជើងលោងរហូតដល់ព្រែកទាល់ ព្រំប្រទល់ខេត្តកំពង់ធំ កំពង់ឆ្នាំង និងពោធិ៍សាត់ ( តំបន់កដប ) ស្ថិតក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ជាលទ្ធផលបង្ករសំណុំរឿងចំនួន១ករណី រុះរើបំផ្លាញចោលរបាំងសាច់អួនក្រឡាញឹកនៅនិងកន្លែង ( លើសប្រវែងកំណត់ )រួមមាន៖ របាំងសាច់អួន ចំនួន៥របាំង ប្រវែង១៥០០ម៉ែត្រ /ឡុកសាច់អួន ចំនួន១៥គ្រឿង /លប ឬលូសាច់អួន ចំនួន១៥មាត់ /បង្គោល ចំនួន១៣០០ដើម និងចាក់លែងត្រីស្រស់ចម្រុះ ទម្ងន់២០គីឡូក្រាម ចូលទន្លេវិញ។ អត្ថបទខណ្ឌរដ្ឋបាលជលផលកំពង់ធំ






No comments:

Post a Comment

Pages