លោកឧត្តមសេនីយ៍ទោ ហេង សុផល គោរពវិញ្ញាណក្ខ័ន្ធ និងបំពាក់ឋានន្តរស័ក្តិ ថ្នាក់វរសេនីយ៍ត្រីជូនសពមន្ត្រីនគរបាលជាតិ ជាកិច្ចបច្ឆាមរណៈ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកឧត្តមសេនីយ៍ទោ ហេង សុផល គោរពវិញ្ញាណក្ខ័ន្ធ និងបំពាក់ឋានន្តរស័ក្តិ ថ្នាក់វរសេនីយ៍ត្រីជូនសពមន្ត្រីនគរបាលជាតិ ជាកិច្ចបច្ឆាមរណៈ

 



(កំពង់ធំ)÷ រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត  កំពង់ធំ បានដឹកនាំកងកម្លាំងគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ សពលោកអនុសេនីយ៍ឯក ម៉េង សេងទ្រី នាយរងផ្នែក នៃអធិដ្ឋាននគរបាលស្រុកស្ទោង ស្ថិតនៅភូមិ កំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុងស្ទោង 
ខេត្តកំពង់ធំ។

ក្នុងមរណទុក្ខ ដ៏សែនក្រៀមក្រំនេះ លោកឧត្តមសេនីយ៍ទោ  ហេង សុផលស្នងការនគរបាលខេត្ត បានថ្លែងទាំងក្ដីក្តុកក្តួល រន្ធត់យ៉ាងក្រៃលែង បន្ទាប់ពីទទួលដំណឹងថាលោកអនុសេនីយ៍ឯក ម៉េង សេងទ្រី នាយរងផ្នែក នៃអធិដ្ឋាននគរបាលស្រុកស្ទោង បានទទួលមរណភាព កាលពីវេលាម៉ោង២២ និង៤០នាទីយប់ម្សិលមិញនេះ។ 

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើ របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសព ចំពោះមរណភាពលោក ម៉េង សេងទ្រី ជាការបាត់បង់សសរទ្រូង ក្នុងក្រុមគ្រួសារ និងជាមន្ត្រីនគរបាលជាតិ ដែលមានស្នាដៃគុណបំណាច់ សកម្ម ក្នុងការបំពេញភារកិច្ច លះបង់កម្លាំងកាយ កម្លាំងចិត្ត សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបុព្វហេតុជាតិមាតុភូមិការពារ ថែរក្សា សន្តិសុខ  សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិ ថ្នាក់វរសេនីយ៍ត្រី សពអនុសេនីយ៍ឯក ម៉េង សេងទ្រី ជាកិច្ចបច្ឆាមរណៈ ព្រមទាំងឧទ្ទិសបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសាកសិទ្ធក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់លោក ម៉េង សេងទ្រី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងនាមប្រធានអង្គភាព នៃស្នងការដ្ឋាននគរបាលខេត្តបានឧបត្ថម្ភថវិកា៣,០០០,០០០រៀល(បីលានរៀល) និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ៦,០០០,០០០រៀល(ប្រាំមួយលានរៀល) សរុបថវិកា ៩,០០០,០០០រៀល(ប្រាំបួនលានរៀល)។ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ







No comments:

Post a Comment

Pages