(ខេត្តកំពង់ធំ)៖ ប្រជាការពារភូមិម្នាក់តែងតែព្យាយាមធ្វើអត្តឃាតខ្លួនឯងជាញយដង ខណៈនេះចងកសម្លាប់ខ្លួនបានសម្រេច។ ករណីនេះកើតឡើងនៅម៉ោងប្រមាណ១២និង១៥នាទីថ្ងៃត្រង់ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចម្ងាយពីផ្លូវ៣៥០ម៉ែត្រ ចំណុចតំបន់ចំការរនាមខាងត្បូងភូមិទូកពីរ ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ប្រភពពីសមត្ថកិច្ចលោក សួង ថេត អធិការស្រុកបារាយណ៍ ឱ្យដឹងថានៅថ្ងៃកើតហេតុម៉ោង១៣និង០០នាទី សមត្ថកិច្ចយើងបានទទួលទូរស័ព្ទពីលោកស្វាយ ថន មេឃុំគគីធំ ថាមានករណីមនុស្សម្នាក់បានស្លាប់ ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួន។
ក្រោយចុះពិនិត្យជាក់ស្តែងសមត្ថកិច្ចបញ្ជាក់ថាជនរងគ្រោះឈ្មោះ ភៀង ស្រ៊ឺ ភេទប្រុស អាយុ៣៩ឆ្នាំ ជាប្រជាការពារភូមិទូកពីរ រស់នៅភូមិទូកពីរ ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ជនរងគ្រោះពិតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រកដមែន មូលហេតុជនរងគ្រោះខាងលើជាមនុស្សញៀនស្រាពេលស្រវឹងម្តងៗតែងព្យាយាមធ្វើអត្តឃាតខ្លួនឯង៕ អត្ថបទរដ្ឋបាលស្រុកបារាយណ៍
No comments:
Post a Comment