លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយយោធិនចូលសោធននិវត្តន៍ ពិការ ពលី មរណ: គ្រួសារយោធិនជួបការខ្វះខាតលំបាក ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៤) - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយយោធិនចូលសោធននិវត្តន៍ ពិការ ពលី មរណ: គ្រួសារយោធិនជួបការខ្វះខាតលំបាក ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៤)



ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយយោធិនចូលសោធននិវត្តន៍ ពិការ ពលី មរណ: គ្រួសារយោធិនជួបការខ្វះខាតលំបាក ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ វិច្ឆិកា ( វិច្ឆិកា ១៩៥៣ - វិច្ឆិកា ២០២៤)
សមាសភាពអញ្ជើញចូលរួមមានលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យចំណុះមន្ទីរ មេបញ្ជាការ-មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក មេបញ្ជាការ បានមានប្រសាសន៍ពាំនាំ និងធ្វើការផ្តាំផ្ញើការសាកសួរសុខទុក្ខ ក្តីនឹករំលឹកពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនជូនយោធិនចូលសោធននិវត្តន៍ ពិការ ពលី មរណៈ និងគ្រួសារយោធិនជួបការខ្វះខាតលំបាក មានដូចជា ÷
១.សោធននិវត្តន៍ ១៣៨ នាក់
២.យោធិនពិការ ០៩ នាក់
៣.គ្រួសារពលីមរណៈ ១៣ នាក់
ក្នុងមួយគ្រួសារ អង្ករ២បាវ = ៥០គីឡូក្រាម មី២កេស ទឹកបរិសុទ្ធ២កេស និងថវិកាចំនួន ១០០,០០០ (មួយសែនរៀល)
៤.គ្រួសារយោធិនក្រីក្រជួបការលំបាកបាន ឧបត្ថម្ភជាអចិន្ត្រៃយ៍ជាប្រចាំខែ ចំនួន២៥គ្រួសារ ក្នុងមួយគ្រួសារ អង្ករ២បាវ = ៥០គីឡូក្រាម និងថវិកាចំនួន ១៥០,០០០ (មួយសែន ប្រាំម៉ឺនរៀល)







No comments:

Post a Comment

Pages