រដ្ឋបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារអនុវត្តបន្តប្រចាំឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក សុច ពិសី អភិបាល នៃគណៈអភិបាលស្រុក - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

រដ្ឋបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារអនុវត្តបន្តប្រចាំឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក សុច ពិសី អភិបាល នៃគណៈអភិបាលស្រុក





ស្រុកកំពង់រោទិ៍៖នាព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤  និងលើកទិសដៅការងារអនុវត្តបន្តប្រចាំឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក សុច ពិសី អភិបាល នៃគណៈអភិបាលស្រុក។

បានអញ្ជើញចូលរួមជា សមាជិកក្នុងកិច្ចប្រជុំនេះមាន៖
- លោក លោកស្រី អភិបាលរង នៃគណៈអភិបាលស្រុក
- លោកនាយករដ្ឋបាលសាលាស្រុក
- លោកស្រីនាយករងរដ្ឋបាលសាលាស្រុក
- លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក
- លោកអធិការរងនៃអធិការដ្ឋាននគរបាលស្រុក
- លោកមេបញ្ជាការរងផ្នែកសឹករងស្រុក
- លោកមេបញ្ជាការកងអនុសេនាធំលេខ៣ សំយ៉ោង
- លោកមេបញ្ជាការរងកងអនុសេនាតូចលេខ១ខ្សែត្រ
- លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន (សំយ៉ោង, ព្រៃវល្លិ៍, ខ្សែត្រ)
- លោក លោកស្រី មេឃុំទាំង ១១ឃុំ នៃស្រុកកំពង់រោទិ៍
- លោកប្រធានការិយាល័យប្រជាពលរដ្ឋ
- លោក លោកស្រី ប្រធានការិយាល័យ និងអង្គភាព ទាំង១៣ នៃរដ្ឋបាលស្រុក
វត្តមានចូលរួមសរុប ៤០នាក់ ស្រី ៨នាក់។

កិច្ចប្រជុំនេះអនុវត្តទៅលើរបៀបវារៈ នៃកិច្ចប្រជុំរួមមាន៖
១.មតិបើកកិច្ចប្រជុំរបស់ អធិបតីអង្គប្រជុំ
២.អានសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងាររបស់រដ្ឋបាលស្រុកប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារអនុវត្តបន្តប្រចាំឆ្នាំ២០២៥
៣.មតិយោបល់ចូលរួមបំពេញបន្ថែមលើ សេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤
៤.សំណូមពរ បញ្ហារប្រឈមផ្សេងៗ
៥.មតិបូកសរុប និងដាក់ទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ២០២៥ របស់ អធិបតីអង្គប្រជុំ ។











No comments:

Post a Comment

Pages