(ខេត្តកំពង់ធំ) : លោកព្រឹម រដ្ឋា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្តនិងជាប្រធានគណ:កម្មការអប់រំគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសដែលលោក បានអញ្ជើញជួបសំណេះសំណាល និងជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអប់រំនយោបាយកម្រិត១ ជំនាន់ទី៣៧ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង។
លោកបានបញ្ជាក់បន្ថែមថា វគ្គអប់រំនយោបាយនៅក្នុងពេលនេះពិតជាមានសារៈសំខាន់ណាស់ ដែលសមាជិកសមាជិការ និងសិក្ខាកាមទាំងអស់ត្រូវផ្ដោតសំខាន់ទៅលើបីចំណុចដូចជា កិច្ចការនយោបាយ ការបណ្ដុះបណ្ដាលបំពាក់បំប៉នសតិអារម្មណ៍ និងការចាត់តាំងផ្សេងៗជាដើម។
លើសពីនេះ ក្នុងនាមសមាជិក សមាជិកានិងយុវជនគណបក្ស ត្រូវតែមានភាពជឿជាក់លើគណបក្ស ជាពិសេសជឿជាក់លើ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងឥស្សរជនឆ្នើមរបស់គណបក្សគ្រប់រូប ហើយត្រូវមានភាពក្លាហាន ម្ចាស់ការ មានការយកចិត្តទុកដាក់និងទំនួលខុសត្រូវខ្ពស់ គោរពយ៉ាងខ្ជាប់ខ្ជួននូវពេលវេលានិងជាជនបង្គោល ជាជនគំរូ ជាអ្នកអប់រំនិងជាអ្នកបន្តវេនប្រកបដោយសក្តានុពល។
ជាមួយគ្នានេះលោកសាយ គឹមឡម ប្រធានគណបក្សប្រជាជនស្រុកស្ទោង បានថ្លែងអំណរគុណនិងកោតសរសើរខ្ពស់ដល់សិក្ខាកាមគ្រប់រូបដែលបានលះបង់ពេលវេលាដ៏មានតម្លៃមកចូលរួមនៅក្នុងឱកាសនេះដែលជាគុណតម្លៃនិងវគ្គអប់រំដ៏មានសារៈសំខាន់និងមិនអាចកាត់ថ្លៃបាន។
សូមបញ្ជាក់ថា វគ្គអប់រំនេះ មានរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី ២៨ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៥១នាក់។
No comments:
Post a Comment