(កំពង់ធំ)÷ លោក ឡុច ប៊ុនធត ប្រធានគណបក្សប្រជាជនកម្ពុជាឃុំចំណាលើ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៤៦ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨ ០២ធ្នូ ២០២៤)ឃុំចំណាលើស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤។
លោកប្រធានគណបក្សប្រជាជនកម្ពុជាឃុំចំណាលើ បានឡើងថ្លែងសន្ទរកថា របស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លុះបញ្ចាំងពីប្រវត្តិ នៃកម្លាំងអ្នកស្នេហាជាតិ មកពីគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេស បានក្រោកឈរឡើងប្រកាសបង្កើតរណសិរ្ស ដឹកនាំការតស៊ូរំដោះជាតិមាតុភូមិ និងប្រជាជនពីគ្រោះមហន្តរាយប្រល័យពូជសាសន៍ប៉ុលពត រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
លោក ឡច ប៊ុនធត ក៏បានរំលេចក្នុងសន្ទរកថារបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដោយបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានពុះពារគ្រប់ការលំបាក និងបានដាក់ចេញ ព្រមទាំងការដឹកនាំអនុវត្តនូវនយោបាយឈ្នះឈ្នះ ទទួលបានជោគជ័យ នាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ហើយប្រទេសជាតិ ត្រូវបានការអភិវឌ្ឍឲ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ។ ហើយក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលថ្មី បន្តដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងដឹកនាំការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត ក្រោមដំបូលសុខសន្តិភាព។
លោក ឡុច ប៊ុនធត ប្រធានគណបក្សប្រជាជនកម្ពុជាឃុំចំណាលើ បានបញ្ជាក់បន្ថែមថា ដោយមាន ស្មារតី ២ធ្នូទើបឈានទៅដល់ការរំដោះជាតិមាតុភូមិពីរបបអាវខ្មៅយង់ឃ្នង ប្រល័យពូជសាសន៍ប៉ុលពត នាថ្ងៃទី៧ខែមករា ១៩៧៩ ដែលនាំឲ្យប្រទេសជាតិ មានសុខសន្តិភាពនិងការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្នក្រោមវីរៈភាពដ៏ អង់អាចក្លាហានរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន។ ទៅបទរដ្ឋបាលឃុំចំណារលើ
No comments:
Post a Comment