អនុប្រធានក្រុងការងារចុះមូលដ្ឋានឃុំរុងរឿង ជំរុញដល់អាជ្ញាធរឃុំត្រូវធ្វើផែនការវិនិយោគរបស់ខ្លួនផ្ដោតលើតម្រូវការជាអាទិភាពរបស់ពលរដ្ឋក្នុងមូលដ្ឋាន - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អនុប្រធានក្រុងការងារចុះមូលដ្ឋានឃុំរុងរឿង ជំរុញដល់អាជ្ញាធរឃុំត្រូវធ្វើផែនការវិនិយោគរបស់ខ្លួនផ្ដោតលើតម្រូវការជាអាទិភាពរបស់ពលរដ្ឋក្នុងមូលដ្ឋាន




(ខេត្តកំពង់ធំ) : លោក យិន ងួនកូលេនីន អនុរដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម បានមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសដែលលោក និងលោកសាយ  គឹមឡម អភិបាលស្រុកស្ទោងបានអញ្ជើញជាអធិបតីភាព ក្នុងវេទិកាសាធារណៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរុងរឿង នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅវត្តបទុម។

លោកបានបញ្ជាក់បន្ថែមថាអាជ្ញាធរឃុំរុងរឿងត្រូវតែច្បាស់ការក្នុងការ អភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនថាតើអ្វីដែលជាសមត្ថភាពផ្ទាល់របស់ឃុំ ដៃគូអភិវឌ្ឍន៍នានាថ្នាក់ជាតិ ចៀសវាងនូវការលើកទម្រោងអភិវឌ្ឍន៍ជាន់គ្នា។

លើសពីនេះទៀតក្នុងនាមក្រុមការងារ ត្រូវតែព្យាយាមដោះស្រាយបញ្ហាបែបវិជ្ជមាន រាល់បញ្ហា សំណូមពរ និងតម្រូវការ ដែលប្រជាពលរដ្ឋត្រូវការនិងចង់ឲ្យក្រុមការងារជួយដោះស្រាយ តាមស្ថានភាពជាក់ស្ដែងជាពិសេសគឺរួបរួមសហការជាមួយប្រជាពលរដ្ឋនិងគ្រប់ភាគីពាក់ព័ន្ធក្នុងការអភិវឌ្ឍន៍ឃុំរុងរឿងឲ្យកាន់តែប្រសើរឡើង ដែលសមស្របតាមគោលនយោបាយរាជរដ្ឋាភិបាលអាណត្តិទី ៧នេះ។

ជាមួយគ្នានេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានជំរុញដល់អាជ្ញាធរឃុំរុងរឿងត្រូវសហការជាមួយអាជ្ញាធរឃុំព្រះដំរី ឱ្យអស់ពីលទ្ធភាពក្នុងការបូមទឹក ពីអាងទឹក៣០កញ្ញាមកស្រោចស្រពសង្គ្រោះស្រូវកសិករនៅក្នុងឃុំ កំពុងខ្វះខាតនិងដង្ហើយហៅការសង្គ្រោះឲ្យបានទាន់ពេលវេលា។

លើសពីនេះទៀតលោកបានលើកទឹកចិត្តដល់អាជ្ញាធរឃុំរុងរឿងត្រូវ ពង្រឹងតួនាទីភារកិច្ចរបស់ខ្លួន ឱ្យសមស្របតាមច្បាប់ស្តីពីការគ្រប់គ្រងឃុំសង្កាត់ និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ថែមទៀតដល់សុខទុក្ខ សុខុមាលភាព ជីវភាព តម្រូវការ កង្វល់ បញ្ហាប្រឈមនានា ពុកម៉ែបងប្អូនប្រជាពលរដ្ឋជាពិសេសពុកម៉ែបងប្អូនដែលកំពុងមានបញ្ហាដើម្បីបានដោះស្រាយនិងឆ្លើយតបជូនគាត់ ។

ជាចុងបញ្ចប់លោក សាយ គឹមឡម បានណែនាំដល់មន្ត្រីក្រោមឱវាទ និងអាជ្ញាធរឃុំរឿងយើងត្រូវទទួលយកការរិះគន់ស្ថាបនាពី សាធារណៈជននិងប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ដើម្បីជួយឆ្លើយតបនិងផ្តល់សេវា ជូនគាត់ប្រកបដោយ ប្រសិទ្ធភាព។




















No comments:

Post a Comment

Pages