ឯកឧត្តមបណ្ឌិត កែរ រដ្ឋា ក្រុមការងារគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងទទួលបន្ទុកឧបត្ថមបក្សសង្កាត់ស្វាយរៀង បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ជុក មុន្នី សមាជិកគណៈកម្មាធិការកណ្តាល ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងជាអនុប្រធានទី១ ចុះមូលដ្ឋានក្រុងស្វាយរៀង ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាមូលដ្ឋានមន្ទីរសុខាភិបាលខេត្ត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្វាយរៀង លោក ណុប ចំរើន ប្រធានគណបក្សក្រុងស្វាយរៀង លោក យូ ប៊ុននី អនុប្រធានប្រចាំការគណបក្សក្រុង ព្រមទាំងលោក លោកស្រីអនុប្រធានក្រុមការងារគណបក្ស និងជាប្រធានក្រុមការងារគណបក្សតាមសាខាបក្សភូមិទាំង៧ លោក លោកស្រីគណៈកម្មាធិការគណបក្សសង្កាត់ លោក លោកស្រីគណៈកម្មាធិការសាខាបក្សភូមិ ជាប្រធាន អនុប្រធាន និងសមាជិក លោក លោកស្រីប្រធានគណៈកម្មាធិការសាខាបក្សចំណុះសាលារៀន មណ្ឌលសុខភាព និងលោកប្រធានគណៈកម្មាធិការសាខាបក្សទី១ចំណុះអោយគណៈកម្មាធិការគណបក្សសង្កាត់ស្វាយរៀង សរុបអ្នកចូលរួម ៥៨នាក់។
No comments:
Post a Comment