នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ៤០០ដុល្លា ដល់លោកស្រី វេន ណង ជាភរិយារបស់លោក ស៊ូ សៅ ដែលគាត់បានជួបនូវហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ យកមកសង្គ្រោះបន្ទាន់នៅមន្ទីពេទបង្អែកខេត្តតាកែវ។
ក្នុងនោះផងដែរ ឯកឧត្តមប្រធាន បានចាត់លោក អ៊ឹម វីរៈ និងលោក សែម កុសល នាំយកថវិកាទៅដល់មន្ទីរពេទផ្ទាល់ ដើម្បីសាកសួរសុខទុកដល់ភរិយារបស់លោក ស៊ូ សៅ ដែលស្ថានភាពរបស់លោកស្រី វេន ណង គឺដំបូងឡើយគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបានសំរាកនៅពេទ្យបង្អែកតានី បាន២យប់ អាការជម្ងឺហាក់ដូចមិនបានធូស្បើយនោះទេ ពេទ្យបន្តតាមដានជម្ងឺគាត់ហើយក៏រកឃើញជម្ងឺ បេះដូងរីកមួយផ្សេងទៀត ពេលនោះពេទ្យបង្អែកស្រុកគ្មានលទ្ធភាពព្យាបាល ក៏បានបញ្ជូនភរិយាលោក សូ សៅ ទៅព្យាបាលនៅមន្ទីពេទ្យ បង្អែកខេត្តតាកែវ ហើយពេលនេះស្ថានភាពជម្ងឺរបស់គាត់នៅតែមានសភាពធ្ងន់ធ្ងរនៅឡើយ។
លោក ស៊ូ សៅ និង ក្រុមគ្រួសារ បានថ្លែងអំណរគុណដល់ ឯកឧត្តម ហ៊ុន សុខា ថា៖ “យើងខ្ញុំជាថ្នាក់ក្រោមយកជាគំរូជាដាច់ខាត ក្នុងឱកាសនេះយើងខ្ញុំទាំងអស់គ្នាគ្មានអ្វីតបស្នងចំពោះកាយវិការដ៏សប្បុរសរបស់ ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រ យើងខ្ញុំមានតែពាក្យជូនពរ សូមក្រុមគ្រួសារ ឯកឧត្តមបង ជួបប្រទះតែសេចក្តីសុខ សេចក្តីចំរើនរុងរឿងជារៀរហូត សូមឲ្យក្រុមគ្រួសារឯកឧត្តមបងជួបតែពុទ្ធពរ បួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ផងដែរថា លោក ស៊ូ សៅ គឺជាសមាជិកនៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានស្រុកអង្គរជ័យ ខេត្តកំពត។
No comments:
Post a Comment