បទល្មើសកាប់និងអាឈើក្នុងតំបន់ព្រៃឡង់ស្ថិតក្នុង ភូមិក្របីមួយ ឃុំអន្លង់ភេស្រុកថាលាបរិវ៉ាត់ ខេត្តស្ទឹងត្រែង តើអស់លោកមន្ត្រីជំនាញពាក់ព័ន្ធក៏ដូចជាមន្ត្រីបរិស្ថានទៅណាអស់ហើយ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

បទល្មើសកាប់និងអាឈើក្នុងតំបន់ព្រៃឡង់ស្ថិតក្នុង ភូមិក្របីមួយ ឃុំអន្លង់ភេស្រុកថាលាបរិវ៉ាត់ ខេត្តស្ទឹងត្រែង តើអស់លោកមន្ត្រីជំនាញពាក់ព័ន្ធក៏ដូចជាមន្ត្រីបរិស្ថានទៅណាអស់ហើយ

 



ខេត្តស្ទឹងត្រែង៖ ថ្ងៃទី29 ខែមករា ឆ្នាំ2025
កវេលាម៉ោង12.51នាទីក្រុមអ្នកសារព័ត៌មានយើងជាច្រើនអង្គភាព
បានទទួលព័ត៌មានពីប្រជាពលរដ្ឋសូមមិនបញ្ចេញឈ្មោះ ថាមានក្រុមឈ្មួញចូលមកកាប់និងអាឈើនៅក្នុងតំបន់ព្រៃឡង់ស្ថិតនៅក្នុង ភូមិក្របីមួយ ឃុំអន្លង់ភេស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង រាប់ខែមកហើយមិនដែលឃើញមន្ត្រីពាក់ព័ន្ធណស្ថាប័នណាមួយក៏ដូចជាមន្ត្រីបរិស្ថាននៅក្នុងទឹកដីខេត្តស្ទឹងត្រែងចុះបង្ក្រាបបានឡើយ។

ជាក់ស្ដែងថ្ងៃទី 29 ខែមករា ឆ្នាំ 2025 វេលាម៉ោង 12:51 នាទី
អ្នកសារព័ត៌មានយើងបានចុះទៅដល់កន្លែងដែលពលរដ្ឋបានរាយការណ៍មកនោះ ជាក់ស្ដែងឃើញតែគុលឈើធំៗ និងកំណត់ឈើធំៗមិនទាន់អារួចជាច្រើនកំណត់។

ពលរដ្ឋបានលើកឡើងទៀតថាហេតុអ្វីបានជាមន្ត្រីបរិស្ថាននៅតំបន់នោះហាក់បីបណ្ដែតបណ្ដោយឲ្យក្រុមឈ្មួញសម្រុកកាប់និងអាឈើដឹកចេញពីតំបន់ព្រៃឡង់ជារៀងរាល់ថ្ងៃបែបនេះ។

ឈើដែលក្រុមឈ្មួញអានោះប្រភេទឈើគ្រឿងនិឈើងក្តាបន្ទះ ហើយគេដឹកចេញតាមគោយន្តកន្ត្រៃមិនដឹងថាយកទៅខេត្តព្រះវិហារឬក៏ខេត្តកំពង់ធំឬយកមកខេត្តស្ទឹងត្រែងនុះទេ។ក៏ប៉ុន្តែមួយយប់មួយយប់ឃើញតែគោយន្តកន្ត្រៃដឹកជាច្រើនគ្រឿង អ្វីដែលធ្វើឲ្យពលរដ្ឋហួសចិត្តនោះ គឺថាបើសិនជាឈើនឹងនៅក្នុងព្រៃជ្រៅពួកលោកក៏មិនថាដែ។
ក៏ប៉ុន្តែឈើដែលក្រុមឈ្មួញអានេះចម្ងាយពីភូមិប្រហែលមួយទៅពីរគីឡូម៉ែតតែប៉ុណ្ណោះហេតុអ្វីបានជាមន្ត្រីបរិស្ថាននៅតំបន់នោះហាក់បីដូចជារក្សាភាពស្ងៀមស្ងាត់បែបនេះទៅវិញឬមួយក៏អស់លោកមន្ត្រីបរិស្ថានដែលរក្សាការពារតំបន់ព្រៃឡង់នៅក្នុងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងមានការឃុបឃិតគ្នាជាមួយក្រុមឈ្មួញទាំងនោះហើយមើលទៅបានជាបណ្ដែតបណ្ដោយឲ្យមានការអានិងកាប់ឈើជារៀងរាល់ថ្ងៃបែបនេះ។

ជាចុងក្រោយពលរដ្ឋរស់នៅភូមិក្របីមួយឃុំអន្លង់ភេ ក៏ដូចជាប្រជាពលរដ្ឋរស់នៅស្រុកថាឡាបរិវ៉ាត់ នឹងបងប្អូនអ្នកសារព័ត៌មានសូមស្នើទៅដល់ឯកឧត្តម អៀងសុផាឡែត រដ្ឋមន្ត្រីក្រសួងបរិស្ថានទើបតែឡើងកាន់តំណែងថ្មី សូមលោកជួយពិនិត្យទៅលើមន្ត្រីបរិស្ថានក្នុងទឹកដីខេត្តស្ទឹងត្រែងផងទាន។ បើមិនអញ្ចឹងទេនោះព្រៃឡង់ដែលនៅសេះសល់ក្នុងទឹកដីខេត្តស្ទឹងត្រែងបន្តិចបន្តួចនិងរលាយហិនហោចអស់ជាមិនខាន។៕

អង្គភាពយើងខ្ញុំផ្សព្វផ្សាយនេះទៅតាមវីជ្ជាជីវៈ គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។

អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួននិងមន្ត្រីពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ សូមទំនាក់ទំនង លេខទូរស័ព្ទតាមការផ្សាយទូរទស្សន៍ យើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ  សូមអរគុណ៕













No comments:

Post a Comment

Pages