ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បើកការនាំមុខ ១-០ ដោយកីឡាករ ញាណ សុស៊ីដាន នៅនាទី៥ ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Jelle ស៊ុតឲ្យក្រុមភ្ញៀវតាមស្មើ ១-១ នៅនាទី៣៦។ ភ្នំពេញក្រោនបានបង្ហាញទម្រង់លេងយ៉ាងល្អនៅដើមវគ្គទី២ ប៉ុន្តែថមថយទៅវិញនៅពេលខ្សែការពារ យ៉ើ មូស្លីម ត្រូវបានពិន័យកាតក្រហមបណ្តេញចេញពីទីលាន។
ក្រោយភ្នំពេញក្រោនសល់គ្នាតែ១០នាក់ ព្រះខ័នរាជស្វាយរៀង ចាប់ផ្តើមដាក់សម្ពាធជាបន្តបន្ទាប់រហូតរកបានគ្រាប់បាល់នាំមុខ ២-១ ដោយខ្សែបម្រើប្រយុទ្ធ Gabi និងរកបានគ្រាប់ទី៣ នៅនាទី៩០ ដោយកីឡាករទើបដូរចូល Bablo តាមរយៈការស៊ុតពិន័យ១១ម៉ែត្របានសម្រេច បន្ទាប់ពី អន ចាន់ប៉ូលីន បង្កកំហុសនៅតំបន់គ្រោះថ្នាក់។
តាមរយៈលទ្ធផលនេះគឺជាបរាជ័យលើកដំបូងរបស់ភ្នំពេញក្រោន ក្រោយ១៦ប្រកួតកន្លងមកមិនធ្លាប់ចាញ់គឺឈ្នះ១៤ និងចាញ់២។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ទៀតនោះ ការរកបាន៣ពិន្ទុបន្ថែមនេះ ព្រះខ័នរាជស្វាយរៀង តាមពីក្រោយភ្នំពេញក្រោនតែ១ពិន្ទុប៉ុណ្ណោះដែលធ្វើឲ្យការប្រជែងជើងឯកកាន់តែតឹងតែងខ្លាំង។
សម្រាប់ការប្រកួតធំប្រចាំសប្តាហ៍នេះ មានអ្នកគាំទ្រចំនួន៣៨៥០នាក់បានទៅទស្សនាផ្ទាល់នៅកីឡដ្ឋានខេត្តស្វាយរៀង៕
No comments:
Post a Comment