ខេត្តកំពង់ស្ពឺ៖ថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥
លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្ដកំពង់ស្ពឺ តំណាងឯកឧត្ដមបណ្ឌិត ជាមច័ន្ទ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផល នៃការអនុវត្ដន៍គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ប្រចាំឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាល មេបញ្ជាការរងកងកម្លាំងទាំងបីប្រភេទ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ដ លោក អភិបាលក្រុងស្រុក លោក នាយកទីចាត់ការ ប្រធានអង្គភាពចំណុះរដ្ឋបាលខេត្ដ និងលោក លោកស្រីមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ ។
ក្នុងឱកាសនេះផងដែរ លោកបណ្ឌិត បានជំរុញឱ្យអភិបាលក្រុង-ស្រុកទាំងអស់នៅខេត្តកំពង់ស្ពឺ បន្តចុះពង្រឹង និងអនុវត្តនូវគោលនយោបាយ "ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព" ដល់ឃុំ-សង្កាត់ របស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីធានាបាននូវសុខសុវត្ថិភាព ស្ថេរភាព និងបង្កើននូវជំនឿទុកចិត្ត ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសត្រូវតាមដានឱ្យបានជាប់ជាប្រចាំ នៅបញ្ហាគ្រោះមហន្តរាយផ្សេងៗ ដែលកំពុងបន្តគំរាមកំហែងដល់ ភូមិ ឃុំ របស់ប្រជាពលរដ្ឋមួយចំនួន នៅក្នុងខេត្តកំពង់ស្ពឺ ផងដែរ។ជា រដ្ឋា
No comments:
Post a Comment