ខេត្តព្រះសីហនុ ៖ លោក អ៉ី ធារិន ភិបាលស្រុកព្រៃនប់បានឲ្យដឹងថា ក្នុងស្រុកព្រៃនប់មានខ្យល់កន្ត្រាក់ចុងរដូវ បានបោកបក់ខ្លាំជាលើកទី២ចាប់ពីម៉ោងជិត៤ទៀបភ្លឺថ្ងៃទី១១ មករាឆ្នាំ២០២៥នេះ មកលើឃុំមួយចំនួនក្នុងស្រុកព្រៃនប់ ជាពិសេស ឃុំនៅក្បែ ជាប់ ជើងភ្នំកំចាយបូកគោ មានឃុំទឹកថ្លា ឃុំទឹកល្អក និងឃុំសាមគ្គី ។
លោកអភិបាលស្រុកបានបញ្ជាក់បន្ថែមថា គិតមកដល់រសៀលក្នុងថ្ងៃដដែលនេះខ្យល់នៅតែបន្តបោកបក់ខ្លាំងនិងធ្វើឲ្យផ្ទះប្រជាពលរដ្ឋមួយចំនួនរងនូវការរបើកដំបូលនិងមានផ្ទះប្រជាពលរដ្ឋ១ខ្នងបានដួលរលំនៅក្នុងឃុំទឹកថ្លាតែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ចំពោះមុខកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់បាននឹងកំពុងឈរជើងជួយអន្តរាគមន៍ជូនប្រជាពលរដ្ឋនៅទីតាំងដែលជួបនៅខ្យល់កន្ត្រាក់កំពុងបោកបក់ខ្លាំង។
ដូចនេះចំពោះស្ថានភាពខូចខាត់ផ្ទះសំបែងពលរដ្ឋមិនទាន់បានរបាយការណ៍ជាក់លាក់នៅឡើយ ហើយក្រុមការងារកំពុងស្រង់ស្ថិតិដើម្បីដឹងពីចំនួនពិតប្រាកដដែរប្រជាពលរដ្ឋជួបគ្រោះដោយសារខ្យល់កន្ត្រាក់នេះផងដែរ៕
No comments:
Post a Comment