​ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំជំរុញឲ្យសមាជិក សមាជិកា យុវជនចូលរួមទាំងអស់គ្នាដើម្បីប្រយោជន៍ជាតិយើង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

​ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំជំរុញឲ្យសមាជិក សមាជិកា យុវជនចូលរួមទាំងអស់គ្នាដើម្បីប្រយោជន៍ជាតិយើង




(កំពង់ធំ)៖ឯកឧត្តម ងួន រាសី ប្រធានយុវជនគណបក្សកម្ពុជាខេត្តកំពង់ធំជំរុញឲ្យសមាជិក សមាជិកា យុវជនចូលរួមទាំងអស់គ្នាដើម្បីប្រយោជន៍ជាតិយើង ។

ឯកឧត្តម ងួន រាសី បានថ្លែងក្នុងកិច្ចប្រជុំក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំថ្ងៃព្រហស្បតិ៍ទី ២ កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នៅស្នាក់ការគណបក្សខេត្តថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០២៥ ដែលមានសមាជិក សមាជិកាប្រមាណ ១០៦ រូប ។

ឯកឧត្តមបន្តថាសមាជិក សមាជិកាទាំងអស់ត្រូវចូលរួមគោរពអនុវត្តទៅតាមការបែងចែកតួនាទីភារកិច្ចឲ្យបានល្អប្រសើរពិសេសត្រូវបន្តរក្សាសន្តិភាពអោយបានគង់វង់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ អោយរីកចំរើនបន្ថែមទៀត។ គោរពស្រលាញ់ប្រជាពលរដ្ឋ សាមគ្គីភាពផ្ទៃក្នុងអោយបានរឹងមាំ បន្តពិនិត្យតាមដាននិងប្រឆាំងរាល់ការឃោសនាអគតិពីក្រុមជ្រុលនិយម ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងទប់ស្កាត់ដាច់ខាត ចំពោះចលនាបដិវត្តពណ៌។ ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងនិងពង្រឹកយុវជនបក្សមូលដ្ឋានដើម្បីយកប្រៀបឈ្នះនៅការបោះឆ្នោតពេលខាងមុខ។។

ឯកឧត្តមបន្តទៀតថាយុវជនប្តេជ្ញាចិត្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ពង្រឹងនិងពង្រីកយុវជនបក្សអោយបានជាប្រចាំ ពង្រឹងនិងពង្រីកភាពជាដៃគូជាមួយអង្គការ យុវជនក្រៅប្រព័ន្ធនិងសង្គមស៊ីវិល ដើម្បីអភិវឌ្ឍន៍យុវជនអោយកាន់តែប្រសើរឡើង។

ឯកឧត្តម ងួន រាសី បញ្ជាក់ថាយុវជនយល់ឱ្យបានច្បាស់អំពីលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងចូលរួមគ្រប់សកម្មភាពដោយមានការទទួលខុសត្រូវខ្ពស់។
អត្ថបទដោយ​ ប៊ុន​ ហ័រ

















No comments:

Post a Comment

Pages