ភ្នំពេញ៖ មហាវិថី៦០ម៉ែត្រ ចាប់ផ្តើមរៀបចំដាក់ទ្រូងបែងចែកផ្លូវហើយនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីបញ្ចប់ការបាញ់គំនូសតាមបណ្តោយផ្លូវចាប់ពីចំណុចស្ពានអាកាសមរកតេជោ ដល់ផ្លូវជាតិលេខ២។ ការដាក់ទ្រូវផ្លូវនេះ ដោយចាប់ផ្តើមចេញពីចំណុចស្តុបសឺដេសបន្តដេញជាបន្តបន្ទាប់ក្រោយការបាញ់គំនូសចរាចរណ៍តាមបណ្តោយផ្លូវបានបញ្ចាប់។
ការរៀបចំឱ្យមានទ្រូងខណ្ឌចែកកណ្តាលទ្រូងផ្លូវនេះ ក្រោយទទួលបានការអនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីពេលៗថ្មីៗនេះ។
គួរបញ្ជាក់ថា បណ្តោយផ្លូវ៦០ម៉ែត្រមួយរយៈចុងក្រោយមកនេះ ឧស្សាហ៍កើតមានគ្រោះថ្នាក់ចរាចរណ៍ ដោយបានឆក់យកអាយុជីវិតមនុស្សជាច្រើននាក់ និងជាបន្តបន្ទាប់ បន្សល់ទុកជាសោដនាថកម្មធ្ងន់ធ្ងរដល់ជនរងគ្រោះ និងសាច់ញាតិ។ ដូចនេះ អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចជំនាញ បានរកវិធានការដើម្បីដោះស្រាវ កុំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍បន្តទៅទៀត៕គួន អុី និពន្ធនាយករង
No comments:
Post a Comment