សហគមន៍ព្រៃឈើត្រពាំងល្ពាក់ បានរៀចចំពិធីសន្និបាតបូកសរុបលទ្ធផលការងារដែលអនុវត្តបានក្នុងឆ្នាំ២០២៤ និងលើកទិសដៅ សម្រប់អនុវត្តបន្តឆ្នាំ២០២៥ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សហគមន៍ព្រៃឈើត្រពាំងល្ពាក់ បានរៀចចំពិធីសន្និបាតបូកសរុបលទ្ធផលការងារដែលអនុវត្តបានក្នុងឆ្នាំ២០២៤ និងលើកទិសដៅ សម្រប់អនុវត្តបន្តឆ្នាំ២០២៥

 



(កំពង់ធំ)÷ កន្លងទៅថ្មីៗនេះនៅសហគមន៍ព្រៃឈើត្រពាំងល្ពាក់ បានរៀចចំពិធីសន្និបាតបូកសរុបលទ្ធផលការងារដែលអនុវត្តបានក្នុងឆ្នាំ២០២៤ និងលើកទិសដៅ សម្រប់អនុវត្តបន្តឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ខោ សុចិត្រា នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ លោក ឈឹង ញ៉េប មេឃុំនីពេជ លោកស៊ឹម ប៊ុនធឿន នាយកអង្កការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា(NTFP-EP Cambodia) ដែលមានសមាសភាពនិមន្តនិងអញ្ជើញចូលរួមមាន ព្រះសង្ឃ អាចារ្យ គណៈកម្មការសហគមន៍ព្រៃឈើ សមាជិក សមាជិកាសរុប ចំនួន៧៣នាក់ ស្រី៤២នាក់ ស្ថិតនៅភូមិនីពេជ(ខ) ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោក ខៀវ ខូយ ប្រធានសហគមន៍ព្រៃឈើត្រពាំងល្បាក់ បានបញ្ជាក់ថា សន្និបាតបានផ្ដោតទៅលើរបាយការណ៍ស្ដីពីវឌ្ឍនៈភាពរបស់សហគមន៍ព្រៃដែលបានអនុវត្តនៅក្នុងឆ្នាំ២០២៤ ដែលអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា(NTFP-EPCambodia)បានគាំទ្រគម្រោងបណ្ដុះបណ្ដាល កែច្នៃផលអនុផលព្រៃឈើ ដូចជាល្ពាក់ ផ្អាវ និងជួយរកទីផ្សារលក់ និងបានដឹកនាំគណៈកម្មការសហគមន៍ចំនួន១នាក់ទៅទស្សនៈកិច្ចសិក្សានិងដកស្រង់បទពិសោធន៍នៅប្រទេសឥណ្ឌូនេស៊ី និង៣នាក់ទៀតទៅទស្សនៈកិច្ចសិក្សានិងដកស្រង់បទពិសោធន៍នៅប្រទេសវៀតណាម។ ចំពោះអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD) បានគាំទ្រគម្រោងជួសជុលផ្លូវលំដីស សាងសង់ទ្រុងជ្រូកព្រៃ និងបណ្ដុះបណ្ដាលដល់ក្រុមកែច្នៃផលអនុផលព្រៃឈើ។ ទិសដៅអនុវត្តបន្តឆ្នាំ២០២៥ គណៈកម្មការបានសហគមន៍ព្រៃឈើ និងសមាជិកបានរៀបចំផែនការយុទ្ធសាស្ត្រ ស្របតាមកម្មវិធីនិនិយោគឃុំ៣ឆ្នាំរំកិល២០២៥ ដល់២០២៧ ចំនួន២១សកម្មភាព ដើម្បីរួមគ្នាអភិវឌ្ឍ និងការពារព្រៃឈើក្នុងសហគមន៍ឱ្យមានរីកចម្រើន ។

លោក ខោ សុចិត្រា បានមានប្រសាសន៍ការរៀបចំសន្និបាតនៅថ្ងៃនេះ សមិទ្ទផលនានាដែលសម្រេចបាននៅពេលនេះ គឺជាការខិតខំប្រឹងប្រែងរបស់បងប្អូនយើងទាំងអស់គ្នា។ សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបង្កើនការចូលរួមការពារព្រៃសហគមន៍របស់យើងឱ្យបានគង់វង់ ចាប់ពីពេលនេះទៅបើមានជនណានាំគ្នាកាប់បំផ្លាញ ឬកាប់រានទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ ជំនាញរដ្ឋបាលព្រៃឈើនិងរៀបចំកសាងសំណុំរឿងតាមនីតិវិធីផ្លូវច្បាប់ ។

លោក ស៊ឹម ប៊ុនធឿន នាយកអង្កការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា(NTFP-EP Cambodia) បានលើកឡើងថា អង្គការរបស់លោក បានចាប់ដៃគូរអភិវឌ្ឍ ជាមួយសហគមន៍ព្រៃឈើត្រពាំងល្ពាក់នៅក្នុងឆ្នាំ២០២៤ និងត្រូវចប់អាណត្តិនៅក្នុងខែមីនា ឆ្នាំ២០២៦ ដោយផ្ដោតទៅលើការកែច្នៃផលអនុផលព្រៃឈើ និងជួយរកទីផ្សារជូនសមាជិកសហគមន៍។ កន្លងមកនេះនៅសហគមន៍ព្រៃឈើត្រពាំងល្ពាក់ អង្គការ(NTFP-EP បានបង្កើតក្រុមកែច្នៃផលអនុផលព្រៃឈើមាន២ក្រុម គឺក្រុមកែច្នៃល្ពាក់ និងក្រុមកែច្នៃផ្អាវ និងបានដឹកនាំគណៈកម្មការសហគមន៍ព្រៃឈើត្រពាំងល្ពាក់ ទៅទស្សនៈកិច្ចសិក្សានិងដកស្រង់បទពិសោធន៍ការងារនៅប្រទេសឥណ្ឌូនេស៊ី និងប្រទេសវៀតណាម ដើម្បីស្វែងយល់ពីកម្មភាព និងការកែច្នៃផលអនុផលព្រៃឈើនៅប្រទសជិតខាង ក្នុងនោះលោកនាយកក៍បានជម្រាបជូន អំពីសក្ដានុពលរបស់សហគមន៍ព្រៃឈើត្រពាំងល្ពាក់  ដែលកន្លងមកគណកម្មការសហគមន៍បានសហការល្អ ជាមួយអង្គការដៃគូ និងរដ្ឋបាលព្រៃឈើដាំកូនឈើឡើងវិញ ប្រភេទឈើក្រញូង ធ្នង កាស្យា បានចំនួន១១ហិកតា និងការពារព្រៃសហគមន៍ដែលមានស្រាប់បានល្អគួរឱ្យកត់សម្គាល់ សូមឱ្យបងប្អូនយើងចូលរួមបន្តការពារឱ្យបានគង់វង់រហូតទទៅ ។

លោក ឈឹង ញ៉េប មេឃុំនីពេជ ក៍បានជម្រាបជូនពីសារៈប្រយោជន៍ នៃព្រៃឈើ គឺដើម្បីធ្វើឱ្យមានលំនឹងអាកាសធាតុ ថែរក្សាអាកាសធាតុមិនឱ្យក្ដៅខ្លាំង មិនឱ្យត្រជាក់ខ្លាំង ផលិតផលដែលបានមកពីព្រៃឈើ គឺជាទំនិញដ៍ប្រសើរនិងជាទីផ្សារអន្តរជាតិ ផ្ដល់នូវវត្ថុធាតុដើមដូចជាថ្នាំសង្កូវរុក្ខផល សម្រាប់មនុស្សនិងសត្វ។ ជាជីវចម្រុះ ទាក់ទាញទឹកភ្លៀងការកែច្នៃផលអនុផលព្រៃឈើ គឺដើម្បីបង្កើនមុខរបរ រកចំណូលប្រចាំថ្ងៃរបស់សមាជិកសហគមន៍ព្រៃឈើ។ សូមថ្លែងអំណរគុណចំពោះម្ចាស់ជំនួយគាំទ្រម្រោងកន្លងមករហូតសព្វថ្ងៃនេះគឺមានរដ្ឋបាលព្រៃឈើស្រុក/ខេត្ត អង្គការដៃគូ(មានអង្គការរីខូហ្វ អង្គការអុកស្វាម អង្កការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា  (NTFP-EP Cambodia) អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD) និងអាជ្ញាធរភូមិ/ឃុំ ប្រជាពលរដ្ឋ) ដែលបានជួយគាំទ្រកន្លងមក ដើម្បីឱ្យសហគមន៍ព្រៃឈើត្រពាំងល្បាក់ មានការរីកចម្រើនជាបន្តបន្ទាប់។ អត្ថបទរដ្ឋបាលឃុំនីពេជ










No comments:

Post a Comment

Pages