ខេត្តស្វាយរៀង៖នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋដែលងាយរងហានិភ័យ ចំនួន៥ភូមិ ស្មើនឹង ១៥០គ្រួសារ ក្នុងឃុំអង្គប្រស្រែស្រុករមាសហែក ដែលប្រព្រឹត្តទៅនៅទីធ្លារវត្តត្រពាំងធំ។
ពិធីនេះក៏មានការអញ្ជេីញចូលរួម អមដំណើរដោយ លោក ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុករមាសហែក លោកប្រធានមន្ទីរដែលពាក់ព័ន្ធ មន្ត្រីរាជការថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ សប្បុរសជន ជាច្រើននាក់ផងដែរ។
អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋ ចំនួន១៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥ គីឡូក្រាម ,មី១កេះ ,ទឹកត្រី១យួរ, ទឹកស៊ីអុីវ១យួរ, ក្រម៉ា១ ,សារ៉ុង១ និងថវិកា៧០.០០០រៀល
សូមជម្រាមជូនថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋនៅថ្ងៃនេះគិតជាថវិកាសរុបចំនួន ៦០,៨៦០,០០០រៀល ៕
No comments:
Post a Comment