រាជធានីភ្នំពេញ ៖ នារសៀល ថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធាន យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធាន គណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បាន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍យុវជន គណបក្សថ្នាក់កណ្តាល លើកទី៧ ដើម្បីពិនិត្យ និងពិភាក្សា លើរបៀបវារៈ សំខាន់ៗ មានជាអាទិ៍៖ (១).ការរៀបចំក្រុមការងារសម្របសម្រួលព័ត៌មាន តាមក្រសួង ស្ថាប័ន រាជធានី ខេត្ត និងរៀបចំ វគ្គបណ្តុះបណ្តាល (២).ការរៀបចំលិខិតសំណើ សុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី អញ្ជើញឯកឧត្តមបណ្ឌិត សាយ សំអាល់ និងឯកឧត្តម/លោកជំទាវរដ្ឋមន្រ្តី ធ្វើបទឧទ្ទេស នាមស្តីពីវឌ្ឍនភាពនៃការអនុវត្តកំណែទម្រង់លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, វិស័យប្រៃ សនីយ៍ និងទូរគមនាគមន៍ , វិស័យ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីរៈ វិស័យ សំខាន់ៗ ផ្សេងទៀត នៅវិមាន៧មករា (៣).ការបញ្ចូល សមាជិកក្រុមជំនួយការ ចូលក្នុង ប្រព័ន្ធគ្រប់គ្រងទិន្នន័យក្បាលម៉ាស៊ីន (៤).ការបន្សុទ្ធក្រុមជំនួយការ និង ការប្រជុំបន្សុទ្ធ ក្រុម ជំនួយការ (៥) .ការបង្កើតក្រុមព័ត៌មាន (៦).ពិនិត្យវឌ្ឍនភាពរបស់អនុគណៈ កម្មការ ទាំង៤ នៃគណៈកម្មការចំពោះ កិច្ចរៀបចំ សន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា (៦).ការរៀបចំ សមាសភាពចូលរួម សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា (៧).ការកែសម្រួលរចនាសម្ព័ន្ធ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងបញ្ហាផ្សេងៗ។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី អនុប្រធាន -សមាជិក គណៈប្រចាំការ, ប្រធាន-អនុប្រធានអនុគណៈកម្មការទាំង៤ នៃគណៈ កម្មការចំពោះកិច្ចរៀបចំសន្និបាតយុវជន, និងឯកឧត្តម លោកជំទាវប្រធាន អនុប្រធាន ឬតំណាងផ្នែកចំនួន ៩ ចូលរួម និងក្រុមលេខាកត់ត្រា សរុប ២៧នាក់ នៅវិមាន ៧មករា។
No comments:
Post a Comment