ខេត្តកំពង់ធំ៖ លោកសាយ គឹមឡម ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបញ្ចុះបឋមសីលាបុកគ្រឹះសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកបានបន្ថែមថា ក្នុងនាមប្រធានគណបក្សស្រុក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារមូលដ្ឋានចុះជួយស្រុកស្ទោង ដែលឯកឧត្តមតែងតែយកចិត្តទុកដាក់ខ្ពស់ ជំរុញការងារកសាងស្នាក់ការគណបក្សប្រជាជនឲ្យបានគ្រប់ឃុំទាំងអស់នៅក្នុងស្រុកស្ទោងយើងនេះ និងអាចប្រែក្លាយទីស្នាក់ការគណបក្សនេះ ឲ្យមានជាសកម្មភាពនយោបាយជាប់ជាប្រចាំ ជាមជ្ឈមណ្ឌលប្រមូលផ្ដុំសកម្មភាពនយោបាយរបស់បក្ស ព្រមទាំងផ្សារភ្ជាប់ជាមួយប្រជាជន និងសមាជិកគណបក្សឱ្យបានស្និទ្ធស្នាលបំផុត ជាពិសេសសុំឱ្យប្រធានគណបក្សឃុំ ខិតខំប្រឹងប្រែងពង្រឹងការងារកសាងបក្ស និងការកសាងសមាជិកសមាជិកាបក្សបន្ថែមទៀត ដើម្បីគណបក្សប្រជាជននិងដើម្បីប្រជាជន ជាពិសេសទទួលបានជ័យជំនះគ្រប់សមរភូមិបោះឆ្នោត។
សូមបញ្ជាក់ថាអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាថ្មីនេះមានទំហំបណ្តោយ៤៦.៥មនិងទទឹង៣៤ម។
No comments:
Post a Comment