ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានសួរសុខទុក្ខ នាំថវិកាបន្តិចបន្តួចពិតមែន តែជាទឹកចិត្ត ជួយលោក វ៉ាន់ ឡុង ក្នុងអំឡុងពេលកំពុងសម្រាកព្យាបាល ជាពិសេសសូមបន្តថែរក្សាសុខភាពឱ្យបានល្អ រក្សាអនាម័យ និងជូនពរឆាប់ជាពីជំងឺ ។
លោក វ៉ាន់ ឡុង និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះ លោក ឧត្តមសេនីយ៍ទោស្នងការ ដែលតែងតែមានចិត្តសប្បុរស ឧបត្ថម្ភ ជ្រោមជ្រែង យកចិត្តទុកដាក់ចំពោះ លោក។ លោកក៏បានជូនពរ សូមឲ្យលោកឧត្តមសេនីយ៍ទោស្នងការ និងសហការី សូមទទួលបានសុខភាពល្អ និងជួបពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
No comments:
Post a Comment