ឯកឧត្តម ពេញ ធារម្យ ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់ សម្តេចតេជោ ហ៊ុន សែន - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម ពេញ ធារម្យ ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់ សម្តេចតេជោ ហ៊ុន សែន



យើងខ្ញុំទាំងអស់គា្នជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត
សូមប្រកាសជាឱឡារិកថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជាឱ្យធ្លាក់ទៅក្នុងភាពវឹកវរ និងសង្គ្រាមសាជាថ្មី។ យើងខ្ញុំទាំងអស់គ្នា សូមប្រឆាំងដាច់ខាតនូវទង្វើដ៏ខ្មៅកខ្វក់បំផុតរបស់ជនក្បត់ជាតិ ដែលហ៊ានប៉ុនប៉ងធ្វើឃាត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា បានដឹកនាំប្រទេសប្រកបដោយជោគជ័យ តាំងពីដំណាក់កាល សង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍បន្តដឹកនាំអនុវត្តនយោបាយ ឈ្នះ ឈ្នះ ដើម្បីដោះស្រាយបញ្ចប់សង្គ្រាម ដោយខ្មែរខ្លួនឯង ហើយខ្មែរទាំងមូល គឺជាអ្នកឈ្នះ នៅទីបំផុត បានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ បង្កើតបាន សុខសន្តិភាពពេញលេញ និងឯកភាពជាតិ ឯកភាពទឹកដី ទាំងស្រុងដែលកម្ពុជា ពុំធ្លាប់មានឡើយ ក្នុងរយៈពេល ជាង ៥០០ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ខ្លួននិងបានធ្វើឱ្យប្រទេសជាតិមានការ ការអភិវឌ្ឍលើគ្រប់វិស័យ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមប្រកាសថ្កោលទោសប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយណាដែលជាអំពើភេរវកម្មបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់ប៉ុនប៉ងធ្វើឃាត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រុមគ្រួសារហើយសូមប្តេជ្ញាការពារនូវសុខសន្តិភាពនៅកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស ដើម្បីឧត្តមប្រយោជន៍ជាតិព្រមទាំងភាពសុខសាន្ត រីកចម្រើនរបស់ប្រជាជនកម្ពុជា។



























No comments:

Post a Comment

Pages