នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កោះហៅបុគ្គលតាំងខ្លួនឯងថា អធិរាជសំឡេងមាស ស៊ីន សាមុត ចាប់ជាតិ ឱ្យចូលបំភ្លឺ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កោះហៅបុគ្គលតាំងខ្លួនឯងថា អធិរាជសំឡេងមាស ស៊ីន សាមុត ចាប់ជាតិ ឱ្យចូលបំភ្លឺ




ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កោះហៅឈ្មោះ ពេជ ពិសិដ្ឋ ដែលហៅខ្លួនឯងថា អអធិរាជសំឡេងមាស ស៊ីន សាមុត ចាប់ជាតិ ឱ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងករណីប្រើប្រាស់បណ្ដាញសង្គម នៅថ្ងៃទី០៦ ខែកុម្ភៈខាងមុខ។ នេះបើតាមលិខិតកោះហៅរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥។
ក្នុងលិខិតកោះហៅ របស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
សូមអញ្ជើញ៖ ឈ្មោះ ពេជ ពិសិដ្ឋ ភេទប្រុស ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ ០១០៧៩៣១៧០(០១) ដែលមានអាសយដ្ឋានស្ថិតនៅ ផ្ទះ១០១អី៣ហ្សិត ផ្លូវ១៣០ ភូមិ៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញរាជធានីភ្នំពេញ។
ដើម្បី ៖ ចូលមកបំភ្លឺពាក់ព័ន្ធនឹងករណីប្រើប្រាស់បណ្តាញសង្គម។
ទីកន្លែង ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អាគារ (L) ជាន់ទី០១ ក្រសួងមហាផ្ទៃ។
កាលបរិច្ឆេទ ៖ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង០៩:០០ នាទីព្រឹក ៕


No comments:

Post a Comment

Pages