សមត្ថកិច្ច​ខេត្ត​ស្វាយរៀង​ចាប់ជនជាតិវៀតណាម ៦នាក់ និងដកហូតគ្រឿងញៀនជិត១០គីឡូក្រាម រួមទាំងអាវុធខ្លី០២ដើម នៅក្រុងបាវិត - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សមត្ថកិច្ច​ខេត្ត​ស្វាយរៀង​ចាប់ជនជាតិវៀតណាម ៦នាក់ និងដកហូតគ្រឿងញៀនជិត១០គីឡូក្រាម រួមទាំងអាវុធខ្លី០២ដើម នៅក្រុងបាវិត

 


 

ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងលូចលាក់កែច្នៃដោយខុសច្បាប់នូវសារធាតុញៀនដកហូតវត្ថុតាងរួមមានគ្រឿងញៀនបានជិត១០គីឡូក្រាមនិងអាវុធខ្លីចំនួន០២ដើមនៅក្រុងបាវិត។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបានកើតឡើងកាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០២៥ នៅសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។

ហើយការចុះបង្ក្រាបនេះដែរសមត្ថកិច្ច ចាប់ខ្លួនជនសង្ស័យចំនួន០៦នាក់ ស្រី០២នាក់ ជាជនជាតិវៀតណាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ដោយលោកចៅក្រមបានចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តស្វាយរៀងរួចរាល់ហើយ៕






No comments:

Post a Comment

Pages