អភិបាលស្រុកស្ទោង បានលើកឡើងថា ការប្រគល់ថវិកាសង្គ្រោះមរណៈ គឺជាការយកចិត្តទុកដាក់ដល់គ្រួសារអតីតយុទ្ធជនពីប្រមុខរាជរដ្ឋាភិបាល - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អភិបាលស្រុកស្ទោង បានលើកឡើងថា ការប្រគល់ថវិកាសង្គ្រោះមរណៈ គឺជាការយកចិត្តទុកដាក់ដល់គ្រួសារអតីតយុទ្ធជនពីប្រមុខរាជរដ្ឋាភិបាល




កំពង់ធំ៖
នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៥ លោក សាយ គឹមឡម អភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមអតីតយុវជនកម្ពុជា ស្រុកស្ទោង ព្រមទាំងសហការី បានអញ្ជើញប្រគល់ថវិកាបេឡាសង្គ្រោះមរណៈជូនគ្រួសារសពអតីតយុទ្ធជន នៅក្នុង ភូមិកោះ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។

ធ្លៀតក្នុងឱកាសនេះ លោកក៏បានពាំនាំផ្ដាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តមងួន នួន ផារ័ត្នអភិបាលខេត្តកំពង់ធំនិងលោកជំទាវ ព្រមទាំងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាប្រវត្តិធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ ពេជ្រ ចន្ទមុន្នី  ដែលសម្ដេចតែងតែគិតគូរនិងយកចិត្តទុកដាក់ដល់អតីតយុវជនកម្ពុជានិងក្រុមគ្រួសារគ្រប់ពេលវេលា។

ជាការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព នៅពេលនេះលោក បានលើកឡើងថា ការប្រគល់ថវិកាបេឡាសង្គ្រោះមរណៈជូនដល់គ្រួសារសពអតីតយុទ្ធជនកម្ពុជា និងគ្រួសារពលីគឺជាការ យកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល និងគាំពារសេដ្ឋកិច្ចគ្រួសារ និងជាការថ្លែងអំណរគុណក្រៃលែងដល់គ្រួសារសពដែលបានបញ្ជូន សាច់ញាតិ សមាជិក គ្រួសារ និងពលីសព្វបែបយ៉ាង ទាំងសាច់ស្រស់ឈាមស្រស់ ព្រមទាំងអាយុជីវិត ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ហើយលោកបានបន្ថែមថា ក៏ជាគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់លើគ្រួសារអតីតយុទ្ធជនកម្ពុជាគ្រប់កាល:ទស:។

គូរបញ្ជាក់ផងដែរថា ការប្រគល់ថវិកាបេឡាមរណ:សង្គ្រោះនៅពេលនេះមានចំនួន ៤លានរៀល ជូនដល់គ្រួសារសពអតីតយុទ្ធជនគឺលោក សូ សុផាតដែលបានទទួលមរណភាពកាលពីថ្ងៃទី២៧ខែកុម្ភ: ឆ្នាំ ២០២៥នៅឃុំទ្រា ដោយរោគាពាធ ។ដោយលោក ឆុន ក្រឹម








No comments:

Post a Comment

Pages