ខេត្តកំពត៖នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥នេះ នៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាសក្រួសក្រហមប្រវែង២៣០០ម៉ែត្រនៅឃុំអង្គភ្នំតូច និងផ្លូវក្រាសក្រួសក្រហមប្រវែង៦០០ម៉ែត្រនៅឃុំអង្គរជ័យ និងសមិទ្ធផលនានា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ឯកឧត្តម វ៉ាន់ ដារា អ្នកតំណាងរាស្ត្រមណ្ឌលកំពត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈប្រតិភូអមដំណើរ មន្ត្រីជុំវិញស្រុក និងប្រជាពលរដ្ឋចំនួន១៧១០នាក់
ដោយយល់ឃើញពីទុក្ខលំបាក និងភាពខ្វះខាតនៅក្នុងមូលដ្ឋាន ព្រមទាំងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋស្នើសុំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់អំណោយជូនតាមរយៈ ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត និងឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមមាន៖
- ផ្លូវក្រាលក្រួសក្រហមប្រវែង២៣០០ម៉ែត្រ នៅត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត
- ផ្លូវក្រាលក្រួសក្រហមប្រវែង ៦០០ម៉ែត្រ នៅឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត
- វិទ្យុទាក់ទងប្រើស៊ីម ចំនួន ១២៤គ្រឿង
- កុំព្យូទ័រយួរដៃ ចំនួន ០៣គ្រឿង
- កុំព្យូទ័រលើតុ ចំនួន ០៣គ្រឿង
- ម៉ាស៊ីនព្រីនធ័រ ចំនួន ០៦គ្រឿង
- រោងដាក់ម៉ូតូ ចំនួន ០២កន្លែង
- បង្គន់អនាម័យ ចំនួន ០១បន្ទប់
- ទ្វាររបងគណបក្សឃុំ ចំនួន ០១កន្លែង
- ឯកសណ្ឋានប្រជាការពារ ចំនួន ១៣០កំប្លេ
- ជូនប្រជាពលរដ្ឋ កងម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ សរុបចំនួន ១៧១០នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុងចំនួន ១សារ៉ុង និងថវិកាស្រោមសំបុត្រ ១ម៉ឺនរៀល
ជាកិច្ចចាប់ផ្តើម លោកមេឃុំបានសម្តែងការស្វាគមន៍គណអធិបតី និងឡើងអានរបាយការណ៍អំពីចំនួនគ្រួសារនៅក្នុងឃុំ អ្នកគ្រប់អាយុបោះឆ្នោត ព្រមទាំងការអភិវឌ្ឍន៍នានានៅក្នុងមូលដ្ឋាន។
លោក មួង នឿន អភិបាល នៃគណៈអភិបាលស្រុកអង្គរជ័យ បានថ្លែងស្វាគមន៍គណៈអធិបតី និងសំណេះសំណាលប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីសម្ពោធ និងចេញសារផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ កុំជឿពួកញុះញង់ ក្រុមប្រឆាំងជ្រុលនិយម និងរួមគ្នាធ្វើអនុវត្តកាតព្វជាពលរដ្ឋល្អ គឺជួយគ្នាទៅវិញទៅមក និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម វ៉ាន់ ដារា បានពន្យល់ប្រជាពលរដ្ឋឱ្យបានកាន់តែដឹងច្បាស់អំពីតួនាទី ភារៈកិច្ចរបស់អ្នកតំណាងរាស្ត្រ ដែលប្រជាជនពេលខ្លះមិនសូវបានជួប និងមិនស្គាល់ច្បាស់ និងណែនាំឱ្យប្រជាពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺមានតែការអភិវឌ្ឍន៍លើគ្រប់វិស័យ និងមានការខិតខំប្រឹងប្រែងទៅមុខជានិច្ច ដើម្បីបម្រើប្រជាពលរដ្ឋ បម្រើប្រទេសជាតិឱ្យមានការអភិវឌ្ឍន៍ជានិច្ច។
ជាកិច្ចបញ្ចប់ ឯកឧត្តម ហ៊ុន សុខា បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅប្រជាពលរដ្ឋ ពោលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច ក្នុងនោះផងដែរឯកឧត្តមបានប្រគល់នូវអំណោយរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តម ភឺន ផល្លា ជូនទៅអាជ្ញាធរ និងប្រជាពលរដ្ឋ ដែលជួបប្រទះតម្រូវការចាំបាច់ និងការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន។
ប្រជាពលរដ្ឋ បានសម្តែងនូវភាពសប្បាយរីករាយ និងថ្លែងអំណរគុណ សម្តេចទាំងទ្វេរ នៅពេលដែលទទួលបាននូវផ្លូវក្រាលក្រួសក្រហម និងផ្លូវវាងថ្មីក្រាលក្រួសក្រហម និងសមិទ្ធផលជាច្រើន ក្នុងការអភិវឌ្ឍន៍មូលដ្ឋានឱ្យមានភាពរីកចម្រើន និងងាយស្រួលដល់ការដឹកជញ្ជូន ធ្វើដំណើរ ដោយសុវត្ថិភាព និងងាយស្រួល មិនលំបាកដូចជាពេលមុន។ដោយ ជា រដ្ឋា
No comments:
Post a Comment