ឯកឧត្តមហ៊ុន សុខា ទីប្រឹក្សារបស់សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានជួសជុលផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ប្រវែង ១៥គីឡូម៉ែត្រ នៅស្រុកឱរ៉ាល់ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តមហ៊ុន សុខា ទីប្រឹក្សារបស់សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានជួសជុលផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ប្រវែង ១៥គីឡូម៉ែត្រ នៅស្រុកឱរ៉ាល់




(ខេត្តកំពង់ស្ពឺ)៖ ឯកឧត្តមហ៊ុន សុខា ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបើកការដ្ឋានជួសជុលផ្លូវចំនួន១ខ្សែ ប្រវែង១៥គីឡូម៉ែត្រ ឆ្លងកាត់ចំនួន ៤ភូមិ មានភូមិគោក ភូមិពាម ភូមិព្រីងកោង និងភូមិយ៉ាងពីស ក្នុងឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលកំពុងរងការខូចខាត។
ក្នុងពិធីបើកការដ្ឋាននេះមានការអញ្ជើញចូលរួមពីលោកជំទាវ  ភុំ ផាន់ណាវី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកឱរ៉ាល់ ឯកឧត្តម ឱម ម៉ាក់ធារី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកឱរ៉ាល់ លោកស្រី អភិបាលរងស្រុកឱរ៉ាល់ មន្ទីរ អង្គភាពនានាជុំវិញស្រុក ព្រមទាំងក្រុមប្រឹក្សាឃុំ មេឃុំលោកមេភូមិ និងប្រជាពលរដ្ឋចូលរួមផងដែរ។
នៅក្នុងកម្មវិធីនោះ លោកជំទាវ ភុំ ផាន់ណាវី បានឱ្យដឹងថា បន្ទាប់ពីការងារជួសជុលរួចកំណាត់ផ្លូវមួយនេះជាចំណងដៃដ៏ពិសិដ្ឋ ដែលឆ្លើយតបទៅនឹងការសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងការបម្រើឱ្យចរាចរណ៍ដឹកជញ្ជូនកសិផល និងការផ្លាស់ប្ដូរសេដ្ឋកិច្ចលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនសំដៅដល់ការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ឈានទៅរកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងស្រុកឱរ៉ាល់។
នៅក្នុងឱកាសនោះឯកឧត្តម ហ៊ុន សុខា បានផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹករលឹកដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកបានបន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្ដេចតេជោ ហ៊ុន សែន ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមាន៖ ផ្លូវ សាលារៀន មន្ទីរពេទ្យ។ល។ ជាពិសេសប្រមុខ រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដោតសំខាន់យកចិត្តទុកដាក់ក្នុងកសាងផ្លូវគ្រប់ទីកន្លែងចាប់ពីទីប្រជុំជនរហូតដល់ជនបទ ព្រោះផ្លូវគឺជាចរន្តឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋ ប្រកបរបបរប្រចាំថ្ងៃ ក្នុងការផ្លាស់ប្ដូរមុខទំនិញរវាងទីប្រជុំជនដល់ជនបទ។
ឯកឧត្តម ហ៊ុន សុខា បានបន្តថា ផ្លូវ១ខ្សែនេះមានសារៈសំខាន់ណាស់សម្រាប់បម្រើផលប្រយោជន៍រួម ព្រោះផ្លូវជាសសៃឈាមសេដ្ឋកិច្ច គឺមានផ្លូវមានសង្ឃឹម ម្យ៉ាងទៀត នៅពេលដែលទទួលបានផ្លូវ១ខ្សែនេះហើយ យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាផ្លូវនេះឱ្យបានគង់វង្សទុកសម្រាប់កូនចៅ ជំនាន់ក្រោយ និងទុកជាសម្បត្តិរួម ក្នុងគោបំណងតែមួយគត់ គឺចង់បានផ្លូវធំ ល្អស្អាត ងាយស្រួលធ្វើដំណើរដល់ប្រជាពលរដ្ឋ ជាពិសេសគឺត្រូវចេះជួយថែរក្សាផ្លូវទាំងអស់គ្នា៕ដោយជា រដ្ឋា





















No comments:

Post a Comment

Pages