ខេត្តកំពង់ស្ពឺ៖ នាថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ ទី២ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ដែលត្រូវបានបង្កើតក្រោមទុនវិនិយោគរួមគ្នារវាងវិនិយោគិចិន និងក្រុមហ៊ុន KT Pacific Group របស់កម្ពុជាដែលមានលោកអ្នកឧកញ៉ា ហុង ស៊ួន អនុប្រធានសមាគមឧកញ៉ាកម្ពុជា ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ព្រមទាំងអ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ ជាសហស្ថាបនិក និងអ្នកឧកញ៉ា ទីវ ម៉េងហ៊ុយ ជាគណៈគ្រប់គ្រងជាន់ខ្ពស់។
សូមបញ្ជាក់ថា រោងចក្រ ខនស៍ ស៊ីម៉ងតិ៍ ទី១ មានទីតាំងស្ថិតនៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងត្រូវបានសម្ពោធជាផ្លូវកាលពីឆ្នាំ២០១៨ ចំណែកឯរោងចក្រទី២ មានទីតាំងស្ថិតនៅក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺលើផ្ទៃដីសរុប ៤០៧ហិចតា រោងចក្រទាំង២នេះមានសមត្ថភាពផលិតសរុបប្រមាណ ៤.២លានតោនក្នុងឆ្នាំ និងបានផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរជាច្រើនពាន់នាក់ ហើយត្រូវបានចាត់ចូលជារោងចក្រផលិតស៊ីម៉ងត៍ធំជាងគេនៅអាស៊ី និងលេខ២ នៅលើពិភពលោក។
Home
Unlabelled
សម្តេរធិបតី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ ទី២ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក
Share This

About www.rtnasian-tvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment