លោកស្នងការនគរបាលខេត្តកំពង់ធំ បំផុសស្មារតីដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបន្តពង្រឹងអនុវត្គោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព សំដៅធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកស្នងការនគរបាលខេត្តកំពង់ធំ បំផុសស្មារតីដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបន្តពង្រឹងអនុវត្គោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព សំដៅធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ

 



(កំពង់ធំ)÷ រសៀលថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០២៥ 
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងចុះត្រួតពិនិត្យសមិទ្ធផលនានា នៃអធិការដ្ឋាននគរបាលស្រុកសន្ទុក និងចុះសាកសួរសុខទុក្ខកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល÷១- ប៉ុស្តិ៍នគរបាលរដ្ឋបាលកកោះ ២-ប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រាប់ ៣-ប៉ុស្តិ៍នគរបាលរដ្ឋបាលព្នៅ ។
 
ថ្លែងក្នុងការចុះសួរសុខទុក្ខ នេះ លោកឧត្តមសេនីយ៍ទោ ហេង សុផល មានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះសមិទ្ធផលនានា ដែលបងប្អូនកងកម្លាំងយើង សម្រេចបាន នាពេលថ្មីៗនេះ រួមមាន÷ កសាងជំរុំជំរកកន្លែងស្នាក់នៅ របង ក្លោងទ្វារ អគាររដ្ឋបាល បន្ទប់ ប្រចាំការ ផ្ទះបាយ បន្ទប់អនាម័យ រៀបចំតុបតែងមានសណ្តាប់ធ្នាប់ និងចាក់ដីលុបបំពេញដាំដើមឈើយ៉ាងមានសោភ័ណ្ឌភាព។

ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូន កងកម្លាំងថា÷ ១-ពង្រឹងការគ្រប់គ្រងប្រមូលផ្ដុំដឹកនាំកងកម្លាំងអនុវត្តតួនាទីភារកិច្ចជាប្រចាំថ្ងៃ ដោយកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង។ ២-ត្រូវរៀបចំផែនការសកម្មភាព ដើម្បីជាត្រីវិស័យសម្រាប់អនុវត្តជោគជ័យ បែងចែកប្រគល់ភារកិច្ច ដល់មន្ត្រីគ្រប់ៗរូប តាមឋានានុក្រម ផ្លាស់ប្តូរវេនប្រចាំការ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល រង់ចាំទ្រោលសភាពការណ៍ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការងារផ្តល់
សេវារដ្ឋបាល ការងារល្បាតតាមគោលដៅងាយរងគ្រោះ ក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយសហការជាមួយកម្លាំងប្រជាការពារ។ ៣-ការងារចុះធ្វើរដ្ឋបាលតាមខ្នងផ្ទះប្រជាពលរដ្ឋ ចែកលេខទូរស័ព្ទសម្រាប់កិច្ចអន្តរាគមន៍ ដើម្បីផ្ដល់ភាពងាយស្រួល ដល់ពួកគាត់ទំនាក់ទំនង់ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ពេលមានតម្រូវការចាំបាច់នាគ្រាដែលមាន ហេតុការណ៍ណាមួយ ដែលអាចកើតមានឡើងជាចៃដន្យ។៤-ការអនុវត្តលើការងារនគរបាល និងសហគមន៍ ត្រូវទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងការចុះជួបអ្នកពាក់ព័ន្ធ មានមេឃុំ ក្រុមប្រឹក្សាឃុំ ចៅសង្កាត់ មេភូមិ និងប្រជាពលរដ្ឋរៀងរាល់ថ្ងៃ ខែ ដោយធ្វើផែនការចុះផ្សព្វផ្សាយខ្លឹមសារនៅតាមគោលដៅដែលបានកំណត់។ ៥-ការចូលរួមដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ក្រៅប្រព័ន្ធតុលាការ។ ហើយលោកស្នងការ បានដាស់តឿន ដល់កងកម្លាំងត្រូវផ្តោតសំខាន់លើការងារគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដោយសហការ ជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ.សង្កាត់ ដើម្បីចុះផ្សព្វផ្សាយ ធ្វើវេទិការសាធារណៈ និងបានជ្រើសរើសចងក្រងជាក្រុម
ប្រជាការពារ ព្រមទាំង បានដឹកនាំពួកគាត់ធ្វើសកម្មភាពការពារសន្តិ សុខសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានជាប្រចាំ ផងដែរតាមគោលការណ៍។ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ














No comments:

Post a Comment

Pages