បាងកក-ថៃ៖ យោងតាមកាសែតឌឺ ណេសិន(The Nation ) របស់ថៃ ចុះផ្សាយនាព្រឹកថ្ងៃទី១៨ ខែកក្កដានេះ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោកណាតាផន ណាក់ផាណិជ( Nattapon Nakpanich ) បានបញ្ជាក់ថា ថៃនឹងបន្ធូរបន្ថយការរឹតបន្តឹងព្រំដែន(បើកព្រំដែន) ក្នុងពេលឆាប់ៗនេះ ដើម្បីអនុញ្ញាតឱ្យដឹកជញ្ជូនទំនិញ បន្ទាប់ពីមានការត្អូញត្អែរពីអាជីវកម្ម ពាណិជ្ជករនិងពលរដ្ឋដែលរងផលប៉ះពាល់ដោយអសមត្ថភាពក្នុងការដឹកជញ្ជូនផលិតផល ដែលបណ្តាលឱ្យមានការបំពានកិច្ចសន្យា និងបំណុលហិរញ្ញវត្ថុ។
ការសម្រេចនេះនឹងធ្វើឡើងតាមគោលការណ៍សិទ្ធិមនុស្ស ខណៈថៃគ្មានសិទ្ធិអំណាចលើភាគីកម្ពុជាតាមព្រំដែនឡើយ៕
សូមរំលឹកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានផ្តល់អនុសាសន៍ថា «កម្ពុជាចង់បានសាមញ្ញបំផុត រឿងបើកច្រកនេះសុំតែបីលក្ខខណ្ឌទេ ហើយសោប្រគល់ឲ្យភាគីថៃហើយ បើកចុះមិនចាំបាច់អង្គុយចរចាទេ។ ទី១៖ ថៃប្រកាសបើកមុនជាឯកតោភាគី ហើយបញ្ជាក់ថា មិនប្រើប្រាស់វិធានការបិទជាឯកតោភាគី ហើយបើកឲ្យដូចមុនថ្ងៃទី៧ ខែមិថុនា, ទី២៖ បើកម្ដង បើកគ្រប់ច្រកទាំងអស់ មិនមែនបើកមួយទុកមួយនោះទេ និងទី៣៖ បើកឲ្យដូចស្ថានភាពមុនថ្ងៃទី៧ ខែមិថុនា ពោលម៉ោង៦ព្រឹក ដល់ម៉ោង១០យប់»។
ហើយបន្ទាប់ពីថៃបើក នៅ៥ម៉ោងក្រោយកម្ពុជានឹងបើកព្រំដែនតាមក្រោយ
កួរបញ្ជាក់ដែរថា នាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់រដ្ឋាភិបាលថៃ បានវាយតម្លៃថា ថៃនឹងខាតបង់ប្រាក់ជាង ៦០ពាន់លានបាត ឬជិត២ពាន់លានដុល្លារអាមេរិក បើការបិទព្រំដែនជាមួយកម្ពុជាដូចសព្វថ្ងៃនៅបន្តដល់ដំណាច់ឆ្នាំ ២០២៥នេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយថៃ។ ការវាយតម្លៃនេះ ធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលថៃបានសម្រេចបិទច្រកទ្វារព្រំដែនទាំងស្រុងកាលពីថ្ងៃ២៤ ខែមិថុនា ហើយចំពេលកម្ពុជាមិនព្រមបើកច្រកទ្វារព្រំដែនដែរ ទោះមានសំណើពីយោធាថៃក៏ដោយ៕
No comments:
Post a Comment