ពួកគាត់បាននាំគ្នាស្រែកព្រមគ្នាថា «Cambodia needs Peace. ឬមានន័យថា ប្រទេសកម្ពុជាត្រូវការសន្ដិភាព»
នេះបើតាមរូបភាពផ្ដល់ឱ្យដោយលោក ថា ថៃ និងផ្សាយដោយវិទ្យបរទេសផ្សាយជាភាសាខ្មែរនៅថ្ងៃទី២៧ខែកក្កដានេះ ។
ក្នុងន័យដូចជាគ្នាដែរ ប្រជាពលរដ្ឋបរទេសដើមកំណើតខ្មែរ ពលរដ្ឋខ្មែររស់នៅរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនាព្រឹកថ្ងៃអាទិត្យទី២៧ខែកក្កដាឆ្នាំ២០២៥ នេះដែរ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មប្រឆាំងទៅនឹង” ការឈ្លានពានរបស់ថៃ លើទឹកដីកម្ពុជា ក៏ដូចជាបានប្រកាសពីការឈ្លានពាននេះ “ ទៅកាន់ពិភពលោក ។
បាតុកម្មនោះដែរ ក៏មានវត្តមានចូលរួមដោយលោកស្រីមូរ សុខហួ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ និងសកម្មជនជាគណបក្សប្រឆាំងផងដែរ ៕
No comments:
Post a Comment