អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ស៊ុន មេសា បានឲ្យដឹងថា នៅថ្ងៃទី២៤ខែកក្កដានេះ ដែលជាថ្ងៃផ្ទុះអាវុធរវាងកម្ពុជា និងថៃនៅតាមព្រំដែន ពលរដ្ឋថៃបានផ្តើមប្រើប្រាស់អំពើហិង្សាមកលើពលករ និងពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការក្នុងទឹកដីថៃ។
លោក ស៊ុន មេសា ហៅសកម្មភាពហិង្សាទាំងនេះគឺជាអំពើដែលរំលោភច្បាប់យ៉ាងគគ្លើនដែលបានបំពានដល់ពលរដ្ឋខ្មែរដែលជាជនស៊ីវិល។
ជាមួយគ្នានេះ លោក ស៊ុន មេសា បានថ្កោលទោសនៅអំពើហិង្សាមកលើពលរដ្ឋខ្មែរដែលជាជនស៊ីវិល និងស្នើឲ្យអាជ្ញាធរថៃវែកមុខរកជនដៃដល់។
ទន្ទឹមនឹងនេះ លោកសូមអំពាវនាវ ឱ្យពលរដ្ឋខ្មែរមានការប្រុងប្រយ័ត្នខ្ពស់ និងសុំវិលមកកាន់កម្ពុជាវិញ ដើម្បីរក្សាសុវត្ថិភាពរបស់ខ្លួន ហើយអះអាងថា នៅកម្ពុជាមានឱកាសការងាររាប់ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនទាំងអស់គ្នាជាពិសេសនៅក្នុងវិស័យឧស្សាហកម្ម៕
No comments:
Post a Comment