អគ្គនាយកស៊ីម៉ាក : បើថៃចង់ប្តឹងកម្ពុជាទៅUN ល្អ​ហេីយ.គួរតែបបួលគ្នាដោយកាន់ដៃកម្ពុជាទៅប្តឹងនៅICJ តែម្តង​ ព្រោះICJ ជាតុលាការរបស់UN តើ! - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អគ្គនាយកស៊ីម៉ាក : បើថៃចង់ប្តឹងកម្ពុជាទៅUN ល្អ​ហេីយ.គួរតែបបួលគ្នាដោយកាន់ដៃកម្ពុជាទៅប្តឹងនៅICJ តែម្តង​ ព្រោះICJ ជាតុលាការរបស់UN តើ!



ភ្នំពេញ ៖ក្រោយមានទាហានសៀមជាន់គ្រាប់មីនដោយមានម្នាក់ដាច់ជេីងម្ខាងនិងរបួសស្រាលចំនួន២នាក់(យោងតាមសារព័ត៌មាន)​ ចុះផ្សាយលាបពណ៌មួលបង្កាច់កម្ពុជា​ រឿងគ្រាប់មីនចាស់​និងគ្រាប់មីនដាក់ថ្មី! ។
រដ្ឋមន្ត្រីការពារជាតិសៀមស្តីទី​ស្នេីសុំឱ្យកម្ពុជា​ដោះគ្រាប់មីនចាស់ៗចេញ​ មេទ័ពជួរមុខសៀមថាគ្រាប់មីនសល់ពីសង្គ្រាម​ ក្រុមអង្គការដោះមីននិងក្រសួងការបរទេសសៀមថាគ្រាប់មីនដាក់ថ្មី​ និងប្រុងប្រៀបប្តឹងកម្ពុជាទៅUN​! ជាដេីម…..​។​
ពិតជាច្របូកច្របល់មែន ។
នេះបើតាមសំណេររបស់លោកហេង រតនា អគ្គនាយកកងឯកភាពសកម្មភាពកម្ចាត់មីនកម្ពុជា(,CMAC) មានអ្នកតាមសួរមតិយោបល់ខ្ញុំលេីបញ្ហានេះ​ ខ្ញុំថាសូមពិនិត្យមេីលទិដ្ឋភាពច្បាប់នៃអនុសញ្ញាមីនអន្តរជាតិនេះ​ ត្រង់មាត្រា៥​ មានចែងច្បាស់ថា​: “ បូរណភាពទឹកដីអ្នកណា អ្នកនោះទទួលខុសត្រូវ​។ ជាក់ស្តែងឃេីញមានរូបភាពតាមបណ្តាញសង្គមជាច្រេីននៅស្រុកសៀម​ បានធ្វេីការផ្សព្វផ្សាយរូបភាពសកម្មភាពទាហ៊ានសៀមសម្រុកដាក់គ្រាប់មីនថ្មីៗតាមព្រំដែនខ្មែរ-សៀម​ តេីរដ្ឋបាលសៀមនិងអង្គការដោះមីននៅសៀមមានចាត់វិធានការស៊េីបអង្កេតឬនៅ? ​ និងបានប្តឹងទៅថ្នាក់ដឹកនាំប្រទេសសៀមឱ្យចាត់វិធានការទប់ស្កាត់ឬនៅ? រឿងនេះករណីចង់ប្តឹងកម្ពុជាទៅUN​ពិតជាល្អ​ហេីយ​ ដូចនេះគួរតែបបួលគ្នាដោយកាន់ដៃកម្ពុជាទៅប្តឹងនៅICJ តែម្តង​ ព្រោះថាICJ ជាតុលាការរបស់UNនេះស្រាប់! ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសថៃបានចោទប្រកាន់កម្ពុជាដោយមិនទទួលខុសត្រូវចំពោះការដាក់គ្រាប់មីន។
ឧត្តមសេនីយ៍ ណាត់ថាពល ណាក់ផាន់និច (Nattapon Nakpanich) រដ្ឋមន្ត្រី(ស្តីទី)ក្រសួងការពារជាតិថៃ បានទៅសួរសុខទុក្ខនិងផ្តល់ការគាំទ្រដល់ទាហានដែលរងរបួសដោយការផ្ទុះគ្រាប់មីននៅក្បែរភ្នំ ៤៨១ ស្រុកណាំយឺន (Nam Yuen) ខេត្តអ៊ុបុនរាជធានី (Ubon Ratchathani) កាលពីថ្ងៃព្រហស្បតិ៍។
ទាហានបីនាក់បានរងរបួស ដោយម្នាក់បានដាច់កជើងឆ្វេង និងពីរនាក់ទៀតរងរបួសដោយសារការផ្ទុះ។
លោក ណាត់ថាពល បានបញ្ជាក់ថា កងទ័ពភូមិន្ទថៃនឹងផ្តល់ការគាំទ្រពេញលេញដល់បុគ្គលិកដែលរងរបួសទាំងអស់។
លោក ណាត់ថាពល បានធានាដល់សាធារណជនថា កងទ័ពបានត្រៀមខ្លួនរួចរាល់ហើយដើម្បីដោះស្រាយស្ថានការណ៍នេះ។
លោកក៏បានជំរុញឱ្យបង្កើនការប្រុងប្រយ័ត្នសម្រាប់ការល្បាតតាមបណ្ដោយព្រំដែន។ អាជ្ញាធរកំពុងស៊ើបអង្កេតថាតើគ្រាប់មីនដែលពាក់ព័ន្ធជាគ្រាប់មីនចាស់ ឬថ្មី ដោយការរកឃើញដំបូងបានបង្ហាញថាវាអាចជាមីនចាស់ដែលមិនទាន់ត្រូវបានបោសសម្អាត។ កងយោធាថៃបានសម្របសម្រួលរួចហើយជាមួយកងទ័ពកម្ពុជាដើម្បីពន្លឿនដំណើរការបោសសម្អាតមីន។
ទោះជាយ៉ាងណា លោកបាននិយាយថា ប្រសិនបើវាត្រូវបានបញ្ជាក់ថាគ្រាប់មីននោះជាមីនថ្មី នេះនឹងជាការរំលោភលើ MOU ៤៣ ដែលបានចែងយ៉ាងច្បាស់ថា តំបន់នោះគួរតែរក្សាភាពមិនផ្លាស់ប្តូរ ហើយអាវុធមិនគួរត្រូវបានប្រើប្រាស់ទេ។ ប្រសិនបើករណីនេះកើតឡើង ថៃនឹងដាក់លិខិតតវ៉ាជាផ្លូវការទៅកាន់កម្ពុជា។
ករណីបន្ថែមទៀត លោកទូច សុឃះ,ដោយកប់ដីរាប់សិបឆ្នាំមកហេីយ​ មេីលទៅថ្មីទែង ដូចគ្រាប់មីនល្អ៩០% ហ្នង ។
Burried underground for years, look like brade-new landmines almost 90%!! ៕








No comments:

Post a Comment

Pages