កំពង់ស្ពឺ៖លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ស្ថិតនៅបញ្ជាការកងរាជអាវធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច កងរាជអាវុធហត្ថ ៩ខែ ទិសដៅ ត្រីមាសទី៤ ឆ្នាំ២០២៥ និងប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ចការងារ កងរាជអាវុធហត្ថខែកញ្ញា ទិសដៅការងារខែតុលា ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំនេះដែរ មានចូលរួមពីសំណាក់ លោកមេបញ្ជាការរង,លោកនាយសេនាធិការរង,លោកប្រធាន-អនុប្រធានមន្ទីរ,លោកនាយ-នាយរងការិយាល័យនិងជំនួយការ,លោកមេបញ្ជាការ កងអនុសេនាធំកងរាជអាវុធហត្ថចល័ត,លោកមេបញ្ជាការ-រងនិងនាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្តក្រុង-ស្រុកនិងលោកប្រធានស្នាក់ការសន្តិសុខផងដែរ៕
No comments:
Post a Comment