កំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់ ជាប់ពាក់ព័ន្ធករណី គ្រឿងញៀន កសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ។
កាលពីវេលាម៉ោង ២១:០០នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បានធ្វើការល្បាតក្នុងភូមិសាស្រ្តស្រុកសាមគ្គីមុនីជ័យ លុះដល់វេលាម៉ោង ០:១០នាទីយប់ ថ្ងៃ.ខែ.ឆ្នាំដដែល នៅត្រង់ចំណុចភូមិអង្គសេរី ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆន ចាន់ណេត អាយុ២០ឆ្នាំ ភេទប្រុស មានទីលំនៅបច្ចុប្បន្នភូមិអង្គសេរី ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណី គ្រឿងញៀន និងកាន់កាប់អាវុធគ្មានការអនុញ្ញាត ។
ចាប់យកវត្ថុតាងបានរួមមាន ៖ គ្រឿងញៀន ចំនួន១កញ្ចប់ (ទម្ងន់០.១២ក្រាម), សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន, ម៉ូតូ ចំនួន១គ្រឿង, កាំបិតផ្គាក់ ចំនួន១ដើម និងកណ្តៀវ ចំនួន១ដើម ។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ៕
#បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
No comments:
Post a Comment