លោក ជិន ស៊ីថា បានដឹកនាំកម្លាំងជំនាញចម្រុះ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោក ជិន ស៊ីថា បានដឹកនាំកម្លាំងជំនាញចម្រុះ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ




(កំពង់ធំ)÷ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំកម្លាំងសង្កាត់រដ្ឋបាលជលផលស្ទោង និងសង្កាត់រដ្ឋបាលជលផលពាមបាង ព្រមទាំងមន្រ្តីខណ្ឌ សហការជាមួយ លោកអនុសេនីយ៍ឯក លុយ សុភាព តំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) ប្រចាំស្រុកស្ទោង កម្លាំងចម្រុះទីបញ្ជាការប្រចាំស្រុកស្ទោង និងកម្លាំងសហគមន៏នេសាទ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចនឹងសន្ទូង ទ័ពធំ ក្នុងភូមិសាស្ត្រឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។

នៅថ្ងៃដដែលលោក កែវ សុឃឿន មន្ត្រីសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) បានចូលរួមជាមួយទីបញ្ជាការស្រាលកោះរះ ចុះបង្ក្រាបបទល្មើសជលផលនៅចំណុចស្ទឹងរោត សចំណង់ និងបឹងកក់ស្ថិតនៅក្នុងភូមិសាស្រ្តឃុំស្រឡៅ និងឃុំពង្រ ស្រុកតាំងគោក។ លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពុងស្វាយក្រោម បានចូលរួមជាមួយក្រុមការងារចម្រុះដឹកនាំដោយលោកវរសេនីយ៍ទោ ហុន ប៊ុនចែម នាយទាហាននៃទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(យោធភូមិភាគទី៤)បានរួមសហការជាមួយទីបញ្ជាការស្រាលឈរជើងនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុច ព្រះស្នែង ក្នុងឃុំកំពង់គោ ស្រុកកំពុងស្វាយ ខេត្តកំពង់ធំ។

សូមបញ្ជាក់ផងដែរថា កម្លាំងជំនាញចម្រុះចុះសង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបាន០១ករណី បានរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹកចំនួន៧៥របាំងប្រវែង២.៦១៦ម៉ែត្រ ឡុកចំនួន៤៨គ្រឿង លប/លូចំនួន៥២មាត់ បង្គោលចំនួន១.២៥៦ដើម ចាក់លែងត្រីចម្រុះទំងន់១១០គីឡូក្រាមចូលទន្លេវិញ និងលបប្រើស១០០ចំនួន១០ខ្សែស្មើនឹង២០០គ្រឿង។ ចំពោះមធ្យោបាយកាណូតស្មាច់មាន០៨គ្រឿង និងប្រើប្រេងសាំងអស់ចំនួន១៧៥លីត្រផងដែរ។ អត្ថបទខណ្ឌរដ្ឋបាលជលផលកំពង់ធំ
 
 
 

























                  

No comments:

Post a Comment

Pages