-->
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....

Wednesday, September 27, 2023

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ ក្រុមការងារនាទីអតីតវីរយុទ្ធជន!

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ ក្រុមការងារនាទីអតីតវីរយុទ្ធជន ដឹកនាំដោយ លោក ដិប វឌ្ឍនៈ ប្រធាន ផេក នាទីអតីតវីរយុទ្ធជន នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន ។
ផេក នាទីអតីតវីរយុទ្ធជន មានទីតាំងស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង ទើបនឹងទទួលបានអាជ្ញាប័ណ្ណ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្នុងគោលបំណងរួមចំណែកការពារសន្តិភាព និងការអភិវឌ្ឍ ពិសេសផ្សព្វផ្សាយពី វីរភាពអតីតយុទ្ធជនក្នុងបុព្វហេតុការពារជាតិមាតុភូមិ ។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគាំទ្រអោយ មានការបង្កើតផេក នាទីអតីតវីរយុទ្ធជន នេះឡើងដើម្បីផ្សាយពីស្នាដៃ និងសមិទ្ធិផលនានាដែល បងប្អូនអតីតយុទ្ធជនសម្រេចធ្វើបាន ហើយក៏ជាការដឹងគុណ និងអរគុណចំពោះ អតីតយុទ្ធជន និង និវត្តន៍ជនទាំងអស់ក្នុងស្រុកបាណន់ ក៏ដូចនៅទូទាំងប្រទេស ដែលបានតស៊ូ លះបង់ ធ្វើពលីកម្មយ៉ាងលំបាក លំបិន នាំមកនូវសន្តិភាព ស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាព សង្គមដូចសព្វថ្ងៃ។
“ យើងទាំងអស់គ្នាដែលជាអ្នកជំនាន់ក្រោយ បានកត់ត្រា និងចងចាំជានិច្ចនូវស្នាដៃ និងគុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តន៍ជនគ្រប់ជំនាន់ “ ៕



Tuesday, September 26, 2023

ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ណាំ​លៀ រង​ការកាប់​បំផ្លាញ់​យ៉ាង​រំគៀល គេ​សង្ស័យ​លោកនាយក​ដែនជម្រកសត្វព្រៃ​ណាំ​លៀ បើកភ្លើង​ខៀវ​..!!

ចំនួនអ្នកទស្សនា: Views

  




(​ខេត្ត​មណ្ឌលគិរី​) ៖ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​អះអាង​ឲ្យដឹងថា បច្ចុប្បន្ន​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ណាំ​លៀ រង​ការកាប់​បំផ្លាញ់​យ៉ាង​រំគៀល ពី​សំណាក់​ក្រុម​ឧក្រិដ្ឋកម្ម​ព្រៃឈើ គេ​សង្ស័យថា​នាយក​ដែនជម្រកសត្វព្រៃ​ណាំ​លៀ ជា​អ្នក​បើក​ភ្លើង​ខៀវ ។​
ពលរដ្ឋ​រស់​នៅក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា បានឲ្យដឹងថា មាន​មេ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ម្នាក់ ឈ្មោះ រិទ្ធ (​ហៅ​អា​មូល​) និង​បក្សពួក​កំពុង​ធ្វើ​សកម្មភាព​គៀងគរ​ពលរដ្ឋ​ដោយ​ដៃ​កាន់​រ៉​ណា​យន្ត​បើក​គោយន្ត​ចូលទៅ​កាប់រំលំ​ដើមឈើ​ធំ​នឹង​អា​ច្រៀក​ដឹកជញ្ជូន​ប្រភេទ​ឈើ​(​ឈ្លិច​) ខុសច្បាប់ ឆ្លងដែន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ​ប៉ុស្តិ៍​៧ គ្រប់គ្រង​ដោយ​លោក (​ណ​ម​) ទាំង​យប់​ទាំង​ថ្ងៃ ខណៈ​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យថា មាន​ការប្រព្រឹត្ត​អំពើពុករលួយ ដែល​សមត្ថកិច្ច​ជំនាញ​ការពារ​ព្រៃឈើ​ហាក់ដូច ជា​នៅ​ស្ងៀម​ទ្រឹង បើកភ្លើង​ខៀវ​ឲ្យមាន​បទល្មើស​ព្រៃឈើ​កើនឡើង​យ៉ាង​អនាធិបតេយ្យ​។​
​ជាក់ស្តែង​នៅ​ថ្ងៃទី​១៨.១៩ ខែ​កញ្ញា ឆ្នាំ​២០២៣ ក្រុមការងារ​ថត​បាន​អំពី​សកម្មភាព​ឈ្មួញ​និង​គំនរ​ឈើ​ជា​ច្រើន​គំនរ​ដោយ​គេ​ដឹងថា​មាន​មេ​ឈ្មួញ​ម្នាក់​ឈ្មោះ មាប់ បាន​ទទួល​លុយ​ពី​ជនជាតិ​វៀតណាម​ជាច្រើន​មក​ឲ្យឈ្មោះ លោក រិទ្ធិ (​ហៅ​អា​មូម​) ចាំ​ប្រមូល​ទិញ និង​រត់ការ​ឡាន​ដឹកជញ្ជូន​ឈើ តាម​រយៈ​រថយន្ត​ឡង់​ក្រូស័រ​កែឆ្នៃ​មានត្រើយ និង​គោយន្ត​កន្ត្រៃ​តាំង​បរ​ពី​ជ្រោះ​ជ្រលង​ដងអូរ​មក​ទុក្ខ​នៅក្នុង​ចំការកៅស៊ូ បារាំង សុក​ហ្វីន ដាក់​ឡាក់ ក្រុមហ៊ុន​វៀតណាម​និង​កូហ្វី​ហ្វា​ម៉ា ដឹក​ចេញ​យក​ទៅ​ទម្លាក់​នៅ​ចំណុច​៥​ទីតាំង
​ស្ថិតនៅ​ភូមិ ពូទឹត ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌល​គី​រី ក្នុងនោះ​ច្រក​ចេញ មាន​ចំនួន ៥​កន្លែង ÷
១ ចេញ​ពី​ក្រុមហ៊ុន​ចំការកៅស៊ូ​វៀតណាម (​ដាក់​ឡាក់​)
២.​អូរ​ពោត ផ្លូវ​ទៅ​ប៉ុស្តិ៍ ៦ ទល់មុខ​បរិស្ថាន​អូរ​ពោត​
៣ អូរ​ឆែ​ល តាម​ក្រុមហ៊ុន​បារាំង​(​កូហ្វី​ហ្វា​ម៉ា​)
៤ អូរ​កាល់ តាម​ក្រុមហ៊ុនចំការកៅស៊ូ​(​សុក​ហ្វីន​)
៥ ភូមិ​ឡៅ​រមៀត ឃុំក្រង់​តេះ ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌល​គី​រី តាម​ចំការកៅស៊ូ​ធំ ។​
​សេចក្តីរាយការណ៍​មួយ​បានឲ្យដឹងថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ដែល​ចេញ​ទាំង​៥​ច្រក​ឆ្លងកាត់​តាម​បា​រ៉ា​ស់​ចំការកៅស៊ូ​បារាំង​(​កូហ្វី​ហ្វា​ម៉ា​)( សុក​ហ្វីន​)​ចូល​តាម​ច្រក​ប៉ុស្តិ៍​ប្រាំពីរ ច្រក​ទ្វេភាគី ណាំ​លៀ ដែល​សម្របសម្រួល​យ៉ាង​ល្អ​ពី​លោក​(​ណ​យ​)​មេ​ប៉ុស្តិ៍​ច្រក​ក្នុង​១​យប់​ប្រមាណ​ជាង ១០០​ឡាន ទៅ​២០០​ឡាន បន្ត​ដឹក​ឆ្លងដែន​ទៅ​ស្រុក​យួន​យ៉ាងគំហុក រីឯ​មន្ត្រី​ជំនាញ​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​ខេត្ត​មណ្ឌល​គី​រី​និង​ស្រុក​ពេជ្រា​ដា រក្សា​ភាព​ស្ងៀមស្ងាត់​។​
​មជ្ឈដ្ឋាន​ខាងក្រៅ​! រិះគន់​ចំៗ​ទៅលើ លោកនាយក​ដែន​ជម្រស​ត្វព្រៃ​ណាំ​លៀ និង​លោក ឆៅ ប៊ុនធឿន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី ជា​អ្នក​បេ​ី​ក​ភ្លេីង​ខៀវ ទេីប​មេ​ឈ្មួញ​ឈេ​ី​ឈ្មោះ រិទ្ធិ (​ហៅ​អា​មូម​)​និង​បក្សពួក ហ៊ាន​ធ្វើ​អ្វីៗ​តាម​ទំនេី​ង​ចិត្ត​។​
​តាម​ប្រភព​ពី​ប​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា រយៈពេល​ជិត ១​សប្ដាហ៍​កន្លងទៅ​នេះ​ឈ្មួញ​ជាច្រើន​នាក់​បាន​សម្រុក​ដឹក​ជញ្ជូ​ឈើ ឈ្លិ​ក ពី​ចំណុច​ភូមិ ពូទឹត ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌល​គីរ ចេញ​ទៅ​ស្រុក​យួន តាម​ច្រក​ណាំ​លៀ យ៉ាងគំហុក​។ ក្រោយ​ពី​អង្គភាព​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ចុះផ្សាយ មេ​ឈ្មួញ​ទាំង​ពីរ​នាក់ កំពុងតែ​ព្រួយបារម្ភ ហើយ​ក៏​រត់ ការបិទ​អ្នកសារព័ត៌មាន​មួយចំនួន កុំ​ឱ្យ​ចុះ​ផ្សព្វផ្សាយ ពី​រឿង​គេ រក​បទល្មើស​ព្រៃឈើ សកម្មភាព​របស់​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទៅ​ស្រុក​យួន គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ណា​ទប់ស្កាត់​ទេ​គឺមាន​តែ​ជួយ​សម្រួល​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​រលូន​។​
​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​លើកឡើងថា​លោក ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី និង​លោក ឡោ សុខា ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ក៏ដូចជា​លោក ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី គ្មាន​ឆន្ទៈ​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ​ទេ​។​
​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ ពូទឹត ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌល​គី​រី អំពាវនាវ​ដល់ នាយ​ឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ជាតិ ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ធនធានធម្មជាតិ ព្រមទាំង លោក អ៊ាង សុផ្លែត រដ្ឋមន្ត្រី​ក្ក្រសួង​បរិស្ថាន មេត្តា​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ត្រួតពិនិត្យ​ជាបន្ទាន់ បើ​មិន​ដូច្នោះ​ទេ ព្រៃឈើ​ដែល​នៅ​សេសសល់​បន្តិចបន្តួច ក្នុង​ដែន​ជម្រក​សត្វព្រៃ​ណាំ​លៀ ពិតជា​វិនាស​អស់​ក្រោម​ស្នាដៃ​លោកនាយក​ដែន​ជម្រក នឹង​មេ​ឈ្មួញ​ឈ្មោះ រិទ្ធ និង ឈ្មោះ​ម៉ាប់ បក្សពួក​ឈ្មួញ​ជាក់​ជា​ពុំខាន់​៕










Sunday, September 24, 2023

អភិបាលស្រុកស្ទោងណែនាំដល់រដ្ឋបាលឃុំត្រូវបង្កើនការយកចិត្តទុកដាក់ដល់ជីវភាពបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងរងគ្រោះដោយទឹកជំនន់

ចំនួនអ្នកទស្សនា: Views

 



   លោកបាន ណែនាំដូចនេះក្នុងឱកាសដែល លោក និងសហការី បានអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងរងគ្រោះដោយទឹកជំនន់ចំនួន ១៨ គ្រួសារ នៅក្នុងភូមិសូភី  ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ 2023 ។
      
        ជាមួយគ្នានេះដែរ លោកក៏បានធ្វើការណែនាំដល់អាជ្ញាធរភូមិ ឃុំ ក៏ដូចជាអ្នកពាក់ព័ន្ធ ត្រូវធ្វើការថែទាំ ជួសជុលនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាពិសេសផ្លូវលំទាំងអស់ដែលបានរងគ្រោះដោយទឹកជំនន់ ឡើងវិញឲ្យបានទាន់ពេលវេលា ដើម្បី ស្ដារនូវគុណភាពឡើងវិញនិងសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

      លើសពីនេះលោក សាយ គឹមឡម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដ៏សប្បុរសជនជិតឆ្ងាយ ដែលតែងតែសហការឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗដល់រដ្ឋបាលស្រុកស្ទោង ក្នុងការធ្វើកិច្ចការមនុស្សធម៌ ក៏ដូចជាជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់នៅក្នុងពេលនេះ ក៏ដូចពេលកន្លងមក។។

         លើសពីនេះទៀតលោកក៏បានណែនាំដល់គ្រប់រដ្ឋបាលឃុំ សូមធ្វើការយកចិត្តទុកដាក់និងរាយការណ៍ជាបន្ទាន់នូវស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងបានរងគ្រោះដោយជំនន់ទឹកភ្លៀងនិងជំនន់ទឹកស្ទឹងស្ទោងនៅតាមមូលដ្ឋានរបស់ខ្លួន មករដ្ឋបាលស្រុកស្ទោង ដើម្បីមានវិធានការជួយទ្រទ្រង់ជីវភាពផងដែរ។

     សូមបញ្ជាក់ផងដែរថា អំណោយដែលបងប្អូនទទួលបាននៅក្នុងឱកាសនេះក្នុងម្នាក់ៗទទួលបាននូវ អង្ករ១បេ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងមី១កេះ។
  










Wednesday, September 20, 2023

ឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់ និងថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងរៀបចំដែនដី ប្រារព្ធពិធីអបអរសាទរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ចំនួនអ្នកទស្សនា: Views

 


រាជធានីភ្នំពេញ​  នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងរៀបចំដែនដីទាំងអស់ បានប្រារព្ធពិធីអបអរសាទរចំពោះការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
តាមការអំពាវនាវរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅគ្រប់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងគ្រប់ឃុំ-សង្កាត់ ក៏ដូចជាទីវត្តអារាម ជនរួមជាតិកម្ពុជា បានរួមគ្នាវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកយ៉ាងខ្ញៀវខ្ញារ ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែល «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
គួរបញ្ជាក់ថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការរបស់អង្គការយូណេស្កូ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។
ដោយបូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា៕









Tuesday, September 19, 2023

លោក រិទ្ធ ឈ្មួញឈើកំពុងមានឈ្មោះបោះសំឡេង ខាងដឹកជញ្ជូនឈើឆ្លងដែនទៅលក់នៅវៀតណាម អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័មិនបង្ក្រាប នៅខេត្តមណ្ឌលគិរី

ចំនួនអ្នកទស្សនា: Views

 


ខេត្តមណ្ឌលគិរី៖ចេញផ្សាយ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ទោះបីជារាជរដ្ឋាភិបាលខិតខំប្រឹងប្រែងដាស់ទឿនដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ទាំងអស់ឲ្យទប់ស្កាត់រាល់បទល្មើសព្រៃឈើយ៉ាងណាក៏ដោយ បែជាអាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ធ័មួយចំនួនហាក់មិនអនុវត្តតាមនោះឡើយ។

ជាស្ដែងឈ្មួញឈើ បច្ចុប្បន្ន កំពុងឡើងមានហ៊ុងស៊ុយខ្លាំង ឈ្មោះរិទ្ធ កំពុងមានឈ្មោះបោះសម្លេង ក្នុងការដឹកជញ្ជូនឈើ យ៉ាងសកម្ម ឆ្លងដែនចូលទៅលក់អោយមេឈ្មួញធំៗ នៅប្រទេសវៀតណាម បានយ៉ាងសុខស្រួល មិនទាក់ក្រសែភ្នែក អាជ្ញាធរ និង សមត្ថកិច្ចជំនាញពាក់ព័ន្ធថ្នាក់ខេត្តនោះឡើយ ដោយដឹកតាមរយៈរថយន្តចេញពី​ចំណុច ស្រែ​ប៊ូ​ម ភូមិ​រ៉ា​យោង​ ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ដមណ្ឌលគីរី ដឹក​តាមរថយន្ដជា​ច្រើ​ន​គ្រឿងសម្រុ​កដឹ​ក​ជញ្ជួន​ទៅឆ្លងដែនទៅលក់ប្រទេសវៀតណាម តាម​ច្រក​ទ្វេភាគី​​ព្រំដែន​ណាំ​លា​និង​ច្រក​ប៉ុស្៏7 យ៉ាង​ពេញបន្ទុក សមត្ថកិច្ច​ជំនាញ​ពាក់​ពន្ធ័​ក្នុង​ខេត្ត​មណ្ឌលគីរី រក្សា​ភាព​ស្ងៀមស្ងាត់​។​

ប្រភពពីមន្រ្តីតូចតាចម្នាក់ ប្រចាំការនៅតាមដងផ្លូវសុំមិនបញ្ចេញឈ្មោះ បានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា៖ ឈ្មួញឈើឈ្មោះ រិទ្ធ ដឹកជញ្ជូនឈើទៅលក់នៅប្រទេសវៀតណាម គឺដឹកបានដោយរលូន ព្រោះថាមានអ្នករត់ការគ្រប់ច្រកល្ហកអស់ហើយ ដើម្បីឲ្យរក្សាភាពស្ងៀម ស្ងាត់ដើម្បីខ្លួនដឹកឈើបានដោយរលួន នៅក្នុងខេត្ដមណ្ឌលគីរី ឆ្លងដែនចេញទៅលក់ប្រទេសវៀតណាម។

ប្រភពបានអោយដឹងទៀតថា ឈ្មួញឈើដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមគឺនៅពេលយប់ គេដឹកជញ្ជូនឈើចេញទៅជាច្រើនគ្រឿង គឺដឹកបានយ៉ាងរលូន គ្មានមន្រ្តីជំនាញណាម្នាក់ ហ៊ានបង្ក្រាបនោះឡើយ ចំពោះឈ្មួលឈើ ឈ្មោះ រិទ្ធ រូបនេះ។

ជុំវិញករណីខាងលើនេះអង្គភាមិនអាចសុំការបំភ្លឺពីសាមុីភាគី ក៍ដូចជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័បាននៅឡើយទេ។

អង្គភាពសារព័ត៌មានយើងនឹងផ្សាយជាបន្ដបន្ទាប់ប្រសិនបើមានការពន្យល់ពីសាមុីភាគីឬបកស្រាយពីអាជ្ញាធរពាក់ពន្ធ័ណាមួយរៀងរាល់ពសារព័ត៌មានយើងម៉ោងធ្វើការ៕095396668












Monday, September 18, 2023

ឯកឧត្តម គឹម សន្តិភាព៖ ក្រសួងយុត្តិធម៌សម្រេចផ្អាកចំណាត់ការទៅតុលាការពាក់ព័ន្ធករណីលោក ព្រំ សាន មួយរយៈពេលសិន

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ៖ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងក្រសួងយុត្តិធម៌សូមជម្រាបជូនសាធារណជនជ្រាបថា ដោយទទួលបានគោលការណ៍ដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ខ្ញុំសូមបញ្ជាក់ជូនថាក្រសួងយុត្តិធម៌សម្រេចចិត្តផ្អាកចំណាត់ការទៅតុលាការពាក់ព័ន្ធករណីលោក ព្រំ សាន មួយរយៈពេលសិន។
ឯកឧត្តម គឹម សន្តិភាពបន្ថែមថា ក្រសួងយុត្តិធម៌នឹងបន្តតាមដានរាល់ព័ត៌មានទាំងឡាយណាដែលមានចរិតជាការបរិហារកេរ្តិ៍លើស្ថាប័នរបស់រដ្ឋបែបនេះ៕



ឈ្មោះ រ័ត្ន មេឈ្មួញ ជេីងខ្លាំងសម្រុកដឹកជញ្ជូនព្រៃឈើចេញពីចំណុចដែនជម្រកសត្វព្រៃស្រុកកែវសីមា យកទៅលក់នៅស្រុកយួន យ៉ាងពេញបន្ទុក !

ចំនួនអ្នកទស្សនា: Views

 



ចេញផ្សាយ៖18/09/2023

ខេត្តមណ្ឌលគីរី ៖ថ្មីៗ នេះ គិតត្រឹមថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ រូបភាព  ដែលក្រុមការងារថតបានអំពីសកម្មភាពឈ្មួញឈើឈ្មោះ គោ ហៅ រ័ត្ន បន្តដឹកជញ្ជូនឈើ តាមរយៈរថយន្តធុនត្រា ដឹកចេញពីស្រុកអូររាំង និងចេញពីភូមិពូចា ឃុំស្រែព្រះ ស្រុកកែវសីមា  យកទៅទម្លាក់នៅចំណុច៣៥ បន្តដឹកឆ្លងដែនទៅស្រុកយួនយ៉ាងគំហុក រីឯមន្រ្តីជំនាញសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តមណ្ឌលគីរី រក្សាភាពស្ងៀមស្ងាត់។

មជ្ឈដ្ឋានខាងក្រៅ!  រិះគន់ចំៗទៅលេីមេរដ្ឋបាលព្រៃឈេីខេត្តមណ្ឌលគីរី និងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី
ជាអ្នកបេីកភ្លេីងខៀវ ទេីបមេឈ្មួញឈេីឈ្មោះ រត្ន័ និងបក្សពួក ហ៊ានធ្វើអ្វីៗតាមទំនេីងចិត្ត។

ព្រៃឈើក្នុងដែនជម្រកសត្វព្រៃស្រុកកែវសីមា រងការកាប់បំផ្លាញគួរឲ្យព្រួយបារម្ភបំផុតខណៈដែលលោក ថង សាវុន អភិបាលខេត្តមណ្ឌលគីរី និងលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី និងលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី មិនគូរបណ្ដែតបណ្ដោយ ឲ្យឈ្មួញឈើដុះស្លែប្រចាំស្រុកកែវសីមា ឈ្មោះ គោ ហៅ រត្ន័ ដឹកជញ្ជូនឈើចេញពី ដែនជម្រកសត្វព្រៃកែវសីមា យកទម្លាក់នៅចំណុច ៣៥ រួចដឹកចេញបន្តយកទៅលក់នៅស្រុកយួន
យ៉ាងសុខស្រួលបំផុត ។

ប្រជាពលរដ្ឋអំពាវនាវ ដល់លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី មេត្តាចាត់មន្រ្តីក្រោមឱវាទចុះត្រួតពិនិត្យ ឈ្មួញឈើ ឈ្មោះ រត្ន័ ជាបន្ទាន់ បេីមិនដូច្នោះនោះទេ
ព្រៃឈើដែលនៅសេសសល់ បន្តិចបន្តួចក្នុងដែនជម្រកសត្វព្រៃកែវសីមា ពិតជាវិនាសអស់ក្រោមស្នាដៃពួកឈ្មួញជាក់ជាពុំខាន់។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តាមរបបសារព័ត៌មានតែប៉ុណ្ណោះ សូមអរគុណ៕095396668