របាយការណ៍របស់អង្គការការពារសម្បត្តិធនធានធម្មជាតិសាខាខេត្តក្រចេះប្រចាំខែកុម្ភៈឆ្នាំ 2025 - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

របាយការណ៍របស់អង្គការការពារសម្បត្តិធនធានធម្មជាតិសាខាខេត្តក្រចេះប្រចាំខែកុម្ភៈឆ្នាំ 2025




ខេត្តក្រចេះ៖ថ្ងៃទី 5 ខែកុម្ភៈឆ្នាំ 2025 វេលាម៉ោង03, 15 នាទីល្ងាចក្រុមអង្គការនឹងអ្នកសាព័ត៌មានជាច្រើនអង្គភាពក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅឃុំចង្ក្រង់ថាមានត្រាក់ទ័រ.៥គ្រឿងកំពុងឈូសឆាយដីគម្របព្រៃរបស់រដ្ឋរាប់រយហិចតាស្ថិតនៅ.ចំណុចទួលសក់សែង.ជាប់ព្រែកកាំពី.ទីតាំងខាងលើសិ្ថតនៅភូមិល្អ.ឃុំចង្រ្កង់់់.ស្រុកចិត្របុរី.ខេត្តក្រចេះ.(លេខយាមការ.48p630367.Y.1394571.)ក្រុមអង្គការនិងអ្នកសារព័ត៌មានយើងខ្ញុំបានចុះទៅដល់បានជួបប្រទះឃើញទីតាំងឈូសឆាយដីព្រៃថ្មីៗនិងមានត្រាក់ទ័របើករត់ទៅលាក់នៅផ្ទះចំការដែលពលរដ្ឋស្គាល់ថា(ឈ្មោះលោកព្រួល)និងឃើញដែលឈូសឆាយហើយមានផ្ទៃដីដែលមានទំហំប្រហែលជាង 20 ហិចតាក្នុងបរិវេណដីគម្រោបព្រៃរាប់រយហិចតា

ដោយក្រុមអង្គការយើងខ្ញុំបានឃើញក្រុមត្រាក់ទ័របើករត់គេចចេញយ៉ាងលឿនទៅលាក់នៅផ្ទះចំការស្វាចន្ទី(លោក.ព្រួល)ពីទីតាំងឈូសឆាយដីគម្របព្រៃខាងលើ
ពេលនោះអង្គការយើងខ្ញុំនិងអ្នកសារព័ត៌មានបានខលតាមរយៈទូរសព្ទទៅ(លោកតាក់រ៉េន.មេឃុំចង្រ្កង់.ដោយខលមិនចូល។
(២)-ក្រុមអង្គការយើងខ្ញុំបានបន្តខលតាមរយៈទូរសព្ទដៃទៅ(លោក.ទូចឡាំ)មានតួនាទីជាក្រុមប្រឹក្សាឃុំចង្ក្រង់.ឱ្យលោកបានដឹងនិងសូមសហការនិងជួយមានវិធានការទប់ស្កាត់ដោយអង្គការយើងខ្ញុំបានទទួលការបកស្រាយពី(លោក.ទូចឡាំ)ក្រុមប្រឹក្សា.ឃុំចង្រ្កង់បានប្រាប់មកអង្គការយើងខ្ញុំថាផ្ទៃដីចំណុចទួលសក់សែងជាប់នឹងផ្លូវបំបែកទៅអូរដង់រ៉ែកស្ថិតភូមិល្អឃុំចង្រ្កង់នេះជាទីតាំងដីទំនាស់ដែលរដ្ឋបាលខេត្តក្រចេះបានចេញដីកាដកហូតកាលពីឆ្នាំ 2021 ដឹងមានទំហំផ្ទៃៗប្រមាណជាង 900 ហិចតាដោយលោកលើកឡើងថាពុំដឹងអ្នកណានាំត្រាក់ទ័រជាច្រើនគ្រឿងចូលទៅឈូសឆាយតំបន់នោះទៀតឡើយហើយគាត់ប្រាប់ថានឹងចាំតាមដានសាវជ្រាវមើលបន្ត

(៣)-អ្នកស្រីម្នាក់ជាមេការមើលខុសត្រូវដីឈូកឆាយខាងលើនោះ(ឈ្មោះ.ណែត)ប្រពន្ធលោកព្រួល.ដែលក្រុមអាត្រាក់រដ្ឋចូលទៅពួននោះ។បានប្រាប់មកអង្គការយើងខ្ញុំឲ្យដឹងថា.ដីដែលក្រុមត្រាក់ទ័រខាងលើទន្ទ្រានឈូសឆាយដីនោះជាកម្មសិទ្ធិអ្នកមានឥទ្ធិពលដ៏ធំម្នាក់នៅឯទីក្រុងភ្នំពេញ(ឈ្មោះលោក.សុភាព)ជាម្ចាស់ដីជាអ្នកជួលឲ្យក្រុមត្រាក់ទ័រទាំងនោះទៅឈូសឆាយ.អ្នកស្រីណែតបានបន្តទៀតថា(លោកភាព)បានប្រាប់មកគាត់ថានៅពេលត្រាក់ទ័រឈូសឆាយបើមានអ្នកសារព័ត៌មានឬអង្គការខាងណារឺសមត្ថកិច្ចខាងណាចូលមកហាមឃាត់ឲ្យទាក់ទងទៅជំទប់ទី១ឃុំចង្ក្រង់(លោកផាន់សុភា)ទៅដឹងហើយ
(៤)-ពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះរស់នៅឃុំចង្ក្រង់ស្រុកចិត្របុរីខេត្តក្រចេះ.បានប្រាប់មកអង្គការយើងខ្ញុំឲ្យដឹងថាដី.ចំណុចទួលសក់សែង.ជាប់និងអូរដងរែក.នឹងព្រែកកាំពីរខាងលើនេះកាលពីឆ្នាំ 2021 មាន(ឈ្មួញដ៏ធំមួយមានទ្រង់ទ្រាយធំជាក្រុមហ៊ុន)បានដើរប្រមូលទិញដីគម្របព្រៃរបស់រដ្ឋក្នុងតម្លៃធូរថ្លៃដោយប្រើក្រោមរូបភាពឱ្យប្រជាពលរដ្ឋឈរឈ្មោះតាមឡូក្បាលដីនិងលក់ឲក្រុមឈ្មួញនោះដោយពុំមានច្បាប់អនុញ្ញាតទើបអាជ្ញាធរខេត្តក្រចេះចុះធ្វើការដកហូតរួចម្ដងមកហើយ។
ស្រាប់តែមកដល់ថ្ងៃទី 5 ខែកុម្ភៈឆ្នាំ 2025 នេះលេចឮឈ្មោះមេឈ្មួញដ៏មានឥទ្ធិពលដែលពលរដ្ឋស្គាល់ថា(ឈ្មោះលោកភាព)ចេញមុខមកប្រមូលទិញដីគម្របព្រៃខាងលើនេះបន្តទៀតដូចនេះប្រជាពលរដ្ឋនិងអង្គការក្រៅរដ្ឋាភិបាលនិងអ្នកសារព័ត៌មានចម្ងល់ថា
តើអាជ្ញាធរឃុំចង្ក្រង់មានពាក់ព័ន្ធឃុបឃិតគ្នាទេដឹងបានជា(លោកភាព)បានដាក់ត្រាក់ទ័រជាច្រើនគ្រឿងចូលទន្ទ្រានឈូកឆាយដីព្រៃរបស់រដ្ឋយ៉ាងអាណាធិបតេយ្យនិងមានមេការមើលការខុសត្រូវ.ឆ្លើយដូចពាក្យខាងលើ.ព្រោះថាលោកសុភាពនៅឯភ្នំពេញតែហេតុអ្វីបានមកឈូសឆាយដីព្រៃរបស់រដ្ឋរាប់ហាត់តាបែរជាអាជ្ញាធរឃុំចង្ក្រង់ក្នុងស្រុកចិត្របុរីខេត្តក្រចេះឆ្លើយថាមិនបានដឹងទៅវិញ

(៥)-ក្នុងនោះដែអង្គការការពារសម្បត្តិធនធានធម្មជាតិសាខាខេត្តក្រចេះយើងខ្ញុំក៏បានរាយការណ៍ជូនទៅ(លោកសេករុន)មានតួនាទីអភិបាលរងស្រុកចិត្របុរី.ឲលោកបានដឹងនឹងសុំកិច្ចសហការចុះមានវិធានការបង្ក្រាបទដោយលោកបានឆ្លើយតបមកអង្គការយើងខ្ញុំថាដោយក្រុមត្រាក់ទ័របើករត់គេចចេញបាត់អស់ហើយដោយលោកឲក្រុមអង្គការយើងខ្ញុំនិងអ្នកសារព័ត៌មានធ្វើការឃ្លាំមើលនៅពេលឃើញមានក្រុមត្រាក់ទ័រចូលទៅឈូសឆាយបន្តលោកនឹងដឹកនាំកម្លាំងចុះធ្វើការបង្ក្រាប។

(៦)-អង្គការយើងខ្ញុំក៏បានសូមសហការនិងរាយការណ៍ជូនទៅកងកម្លាំងអាវុធហត្តលើផ្ទៃប្រទេសឲ្យលោកបានដឹងដោយលោកបានឆ្លើយតបមកអង្គការការពារសម្បត្តិធនធានធម្មជាតិសាខាខេត្តក្រចេះយើងខ្ញុំថាខ្ញុំនៅភ្នំពេញនៅពេលលោកបានចុះមកដល់ខេត្តក្រចេះលោកនឹងនាំកម្លាំងសហការចុះទៅដល់ទីតាំងដីព្រៃដែលក្រុមត្រាក់ទ័រឈូសឆាយនោះ

ជាចុងក្រោយអង្គការការពារសម្បត្តិធនធានធម្មជាតិសាខាខេត្តក្រចេះយើងខ្ញុំសុំសំណូមពរទៅដល់.ឯកឧត្តម.វ៉ាថនអភិបាលនៃគណៈអភិបាលខេត្តក្រចេះនិងជាមេបញ្ជាការឯកភាពខេត្តក្រចេះនឹងលោកយិនវណ្ណៈអភិបាលនៃគណៈអភិបាលស្រុកចិត្របុរីនិងជាមេបញ្ជាការឯកភាពស្រុកចិត្របុរីនឹង.លោកតាក់រ៉េន.មេឃុំចង្ក្រង់សុំជួយតាមដាននិងវែកមុខរកឧក្រិដ្ឋជនដែលឈូសឆាយដីព្រៃរបស់រដ្ឋមកដាក់ទោសទាន់តាមផ្លូវច្បាប់ផងទាន.ហើយក៏សូមសូមសំណូមពរពេលអង្គការយើងខ្ញុំចុះធ្វើសកម្មភាពជួបបទល្មើសជាក់ស្ដែងផ្សេងៗសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តក្រចេះសូមជួយសហការឲ្យទាន់ពេលវេលាផង..។










No comments:

Post a Comment

Pages