ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកកំពង់រោទិ៍ ក្រោមអធិបតីភាព ឯកឧត្តម សុខ រស់ អភិបាលរង នៃគណៈអភិបាលរងខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។
បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយក្នុងពិធីនេះរួមមាន៖
- លោកប្រធានក្រុមប្រឹក្សាស្រុកកំពង់រោទិ៍
- លោកអភិបាល នៃគណៈអភិបាលស្រុកកំពង់រោទិ៍
- លោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត
- លោកអនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត
- លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត
- លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត
- លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត
- លោកលោកស្រី ប្រធានមន្ទីរ អង្គភាពជំនាញនានាជុំវិញខេត្ត
បានអញ្ជើញចូលរួមជាសមាជិក សមាជិកា ក្នុងអង្គពិធីនាពេលនេះរួមមាន ៖
- លោក លោស្រីសមាជិកក្រុមប្រឹក្សាស្រុក
- លោក លោកស្រីអភិបាលរង នៃគណៈអភិបាលស្រុក
- លោក នាយករដ្ឋបាលសាលាស្រុក
- លោក លោកស្រីនាយករងរដ្ឋបាលសាលាស្រុក
- លោកប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍
- លោកនាយរងប៉ុស្ដិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍
- លោកប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍
- លោកអធិការ នៃអធិការដ្ឋាននគរបាលស្រុក
- លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក
- លោកមេបញ្ជាការផ្នែកសឹករងស្រុក
- លោកនាយប៉ុស្ដិ៍នគរបាលការពារព្រំដែន(សំយ៉ោង, ព្រៃវល្លិ៍, ខ្សែត្រ)
- លោកមេបញ្ជាការកងអនុសេនាធំលេខ៣ សំយ៉ោង
- លោកមេបញ្ជាការយោធាការពារព្រំដែនខ្សែត្រ
- លោកប្រធានការិយាល័យប្រជាពលរដ្ឋ និងលោកស្រីជំនួយការ
- លោក លោកស្រីប្រធាន អនុប្រធាន មន្ត្រីការិយាល័យ-អង្គភាព ទាំង១៣ នៃរដ្ឋបាលស្រុក
- លោក លោកស្រីមេឃុំ ទាំង ១១ឃុំ នៃស្រុកកំពង់រោទិ៍
- លោក លោកស្រីស្មៀនឃុំ ទាំង ១១ឃុំ នៃស្រុកកំពង់រោទិ៍
- លោក លោកស្រីតំណាងអង្គការសង្គមស៊ីវិល
ថ្លែងក្នុងពិធីនេះ ឯកឧត្តម សុខ រស់ អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះរដ្ឋបាលស្រុកកំពង់រោទិ៍ បានរៀបចំកម្មវិធីនេះឡើងយ៉ាងអធិកអធក និងសូមអរគុណចំពោះការអភិវឌ្ឍរីកចំរើនរបស់ស្រុកកំពង់រោទិ៍ រួមមាន ហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្ត សេដ្ឋកិច្ច សង្គមកិច្ច ពិសេសគឺជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចំរើនគួរឱ្យកោតសសើរ ដោយមិនអាចប្រកែកបានការរីកចំរើនទាំងអស់នេះគឺដោយកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋាភិបាល និងការដឹកនាំផ្ទាល់របស់ថ្នាក់ដឹកនាំស្រុក។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម បានសូមចូលរួមអបអរសាទជាមួយលោកស្រី ហួត ចាន់បូរ៉ា ត្រូវបានក្រសួងមហាផ្ទៃ ប្រកាសផ្ទេរភារកិច្ចពីអភិបាលរងនៃគណៈអភិបាលស្រុកស្រុកស្វាយជ្រំ ឱ្យមកកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលស្រុកកំពង់រោទិ៍ និងជួសមុខឱ្យថ្នាក់ដឹកនាំខេត្ត និងក្នុងនាមឯកឧត្តមផ្ទាល់ សូមថ្លែងអំណរគុណចំពោះការខិតខំប្រឹងរបស់លោកស្រីអភិបាលរងស្រុកដែលបានខិតខំបម្រើការងារជូន ប្រទេសជាតិ។
សូមបញ្ជាក់ជូនថា យោងប្រកាសលេខ ១៩១ប្រក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរភារកិច្ចមន្ត្រីរាជការ ត្រូវបានផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ២រូប នៅក្នុងខេត្តស្វាយរៀង ក្នុងនោះមានលោកស្រី ពេជ្រ ចាន់លីន ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ១ ពីអភិបាលរងនៃគណៈអភិបាលស្រុកកំពង់រោទិ៍ ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាល ស្រុកស្វាយជ្រំ និងលោកស្រី ហ៊ុត ចាន់បូរ៉ា ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ១ ពីអភិបាលរងនៃគណៈអភិបាល ស្រុកស្វាយជ្រំ ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាល ស្រុកកំពង់រោទិ៍។
No comments:
Post a Comment