ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តមន្ត្រីមូលដ្ឋានបន្តបង្កើនធ្វើអំពើល្អ និងបម្រើប្រជាជន ឱ្យកាន់តែប្រសើរឡើងខ្លាំងថែមទៀតព្រោះជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តមន្ត្រីមូលដ្ឋានបន្តបង្កើនធ្វើអំពើល្អ និងបម្រើប្រជាជន ឱ្យកាន់តែប្រសើរឡើងខ្លាំងថែមទៀតព្រោះជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា

 


ព្រះសីហនុ: ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ក្នុងក្របខ័ណ្ឌឆ្ពោះទៅរកការបោះ​ឆ្នោត​ជ្រើ​ស​រើ​សសមាជិកក្រុម ប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ ស​មាជិ​ក​គ​ណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ នៅ​​ថ្ងៃទី១០ខែតុលាឆ្នាំ២០២១នេះបានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើវឌ្ឍនភាពការងារស​ម្រា​​ប់​ការត្រៀមការបោះឆ្នោតនាពេលខាងមុខ។ កិច្ចប្រជុំដែលមានការអញ្ជើញចូលរួមពីសមាជិក ស​មាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ និងគណៈកម្មាធិការគ​ណ​ប​ក្ស​ខេ​ត្ត​ស្រុកឃុំសង្កាត់នៃខេត្តព្រះសីហនុ។

ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារបានបន្តជំរុញឱ្យសមាជិកសមាជិកាក្រុ​មកា​រ​ងា​រ​ប​ន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការចុះមូលដ្ឋានឱ្យបានខ្លាំងក្លា។ ឯកឧត្តម សាយ សំអា​ល់ បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ​ការខិតខំប្រឹង​ប្រែង​បំ​ពេញ​ភាកិច្ចរប​ស់​គ​ណ​:កម្មាធិការគណបក្សខេត្ត ស្រុក និងឃុំកន្លងមកទាំងការងារនយោបាយ សតិអារម្មណ៍ ចា​ត់​​តាំងព្រមទាំងការចិញ្ចឹមចលនានៅតាមមូលដ្ឋាន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបាន​បន្ត​លើ​កទឹកចិត្តមន្ត្រីទាំងអស់ ធ្វើអំពើល្អ និងបម្រើប្រជាពលរដ្ឋឱ្យបានកា​ន់តែល្អប្រសើរ​ប​ន្ថែ​ម​ទៀ​ត ព្រោះនេះគឺជាមូលដ្ឋាននៃភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមប្រធានក្រុមការងារបានថ្លែងថា ចាប់តាំងពីថ្ងៃបដិសន្ធិ គណបក្សប្រជា​ជន​ក​ម្ពុ​ជា​បា​ន​ពុះពារ​ឆ្លងកាត់បណ្តាដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិប្រកបដោយវីរភាព លើ​មូលដ្ឋានប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលបំណងនិងឧត្តមគតិរបស់ខ្លួនគឺឈរនៅ​ខាង​ប្រ​ជា​ជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន គ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ហ៊ា​នធ្វើពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជា​ធិ​ប​តេ​យ្យ​ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បានណែនាំដល់សមាជិក​សមាជិកាទាំង​អស់​យ​ក​ចិ​ត្តទុកដាក់ខ្ពស់ជំរុញប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំសង្កាត់ដែលបានចុះ​ឈ្មោះបោះឆ្នោ​ត​រួចឱ្យទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោត និងជំរុញអ្នកដែលមិនទា​ន់បា​នចុះឈ្មោះ​បោះ​ឆ្នោ​ត​ ឬទើបគ្រប់អាយុឱ្យចុះឈ្មោះបោះឆ្នោត នៅតាមឃុំសង្កាត់ដែលពួកគាត់រ​ស់នៅ​ចា​ប់​ពី​ថ្ងៃ​ទី​១​២ខែតុលាដល់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១ និងត្រៀមសម្រាប់ទៅបោះ​ឆ្នោត​ជូ​ន​គ​ណ​ប​ក្ស​ប្រ​ជា​ជនកម្ពុជានាថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃទី០៥ខែមិថុនាឆ្នាំ​២​០​២២និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣ និងការ​បោះឆ្នោ​ត​នាអា​ណ​ត្តិ​ផ្សេ​ង​ៗទៀតដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស អភិវឌ្ឍជាតិឱ្យរីកចម្រើន​ខ្លាំង​លើ​គ្រ​ប់វិស័យបន្ថែមទៀត និងថែរក្សាការពារសុខសន្តិភាពដែ​លកម្ពុជារកបានដោយពិបាក​នេះ​បា​​ន​គង់វង្សស្ថិតស្ថេរជារយូអង្វែង៕ ដោយ៖ dara ប្រភព៖ ក្រសួងបរិស្ថាន

No comments:

Post a Comment

Pages