កសិករនៅខេត្តក្រចេះទទួលបានជោគជ័យលើការដាំដុះខាត់ណាផ្កា ខាត់ណាដើមនិងស្ពៃក្តោបក្នុងផ្ទះសំណាញ់ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

កសិករនៅខេត្តក្រចេះទទួលបានជោគជ័យលើការដាំដុះខាត់ណាផ្កា ខាត់ណាដើមនិងស្ពៃក្តោបក្នុងផ្ទះសំណាញ់

 


MC: កសិករនៅខេត្តក្រចេះ ទទួលបានជោគជ័យលើការដាំដុះខាត់ណាផ្កា ខាត់ ណាដើម និងស្ពៃក្តោប ក្នុងផ្ទះសំណាញ់ ដែលជាបន្លែមានការលូតលាស់ល្អ ងាយ ស្រួលដាំ ប្រើប្រាស់ជីតិច ដាំដុះបានគ្រប់រដូវកាល មិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ។

លោក ហូ ប្រុស រស់នៅភូមិផ្សោតក្រោម ឃុំផ្សោត ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា កន្លង មកមន្ទីរកសិកម្មខេត្តបានផ្តល់ផ្ទះសំណាញ់ ចំនួន១រោងនិងការបណ្តុះ បណ្តាល ពីវិធីសាស្រ្តនៃការដាំដុះបន្លែ ក្នុងរោងសំណាញ់ឲ្យឆាប់ទទួលបានផល ពិសេសចងក្រងជាក្រុមកសិករ ជាបណ្ដុំអាជីវកម្មបន្លែ សម្រាប់ផលិតផលបន្លែលក់ឲ្យក្រុមហ៊ុន ដែលបានធ្វើកិច្ចសន្យាទិញ ដើម្បីធានានិរន្តរភាពទាំងការផលិតនិងការបញ្ជាទិញ។លោកបន្តថា រហូតមក ដល់បច្ចុប្បន្ននេះ មានរយ:ពេល៣ឆ្នាំហើយ ដែលលោកបានប្រកបមុខរបរដាំខាត់ណាផ្កា ខាត់ណាដើម និងស្ពៃក្តោបក្នុងផ្ទះសំណាញ់នេះ ឃើញថាដាំលូត លាស់បានល្អ មិនពិបាកថែទាំឡើយ មិនទទួលរងសត្វល្អិតចង្រៃយាយី ចំណាយជីតិច ទិន្នផលខ្ពស់ ដាំដុះបានគ្រប់រដូវកាល ពិសេសលក់បានតម្លៃសមរម្យ គឺខាត់ណាផ្កា និងខាត់ណាដើម មានតម្លៃ ៥៥០០រៀលក្នុង១គីឡូក្រាម និងស្ពៃក្តោបតម្លៃ៤៥០០រៀល ក្នុ១គីឡូក្រាម។

លោកបន្តទៀតថា ដោយសារទទួលបានភាពជោគជ័យខ្ពស់ទាំងបរិមាណនិងគុណ ភាព ពិសេសមានទីផ្សារល្អ ទើបលោកមាន លទ្ធភាពអាចពង្រីកផ្ទះសំណាញ់ រហូតបានចំនួន៣រោង ដោយផ្ទះសំណា ញ់ ១ រោងទំហំ៣២០ម៉ែត្រការ៉េ។

 «ពីដំបូងឡើយយើងមានគម្រោងកម្មវិធីអាស់ស្ប៉ាយហ្នឹងដែលមន្ទីរកសិកម្មផ្តល់ផ្ទះសំណាញ់ឲ្យយើង១រោងក្រោយមកយើងដាំដុះ១ហ្នឹងទៅឃើញថាទិន្នផលក៏វាបានច្រើន ការដាំដុះក្នុងហ្នឹងទៀតគឺចំណេញពេលវេលានិងយើងដាំបានរហូត ទើបឥឡូវនេះយើងមានផ្ទះសំណាញ់៣ហើយ»។

លោកបញ្ជាក់ថា ខាត់ណាផ្កា ខាត់ណាដើម ប្រើរយ:ពេលដាំដុះតែជាង២០ថ្ងៃប៉ុណ្ណោះ អាចលក់ចេញបាន ដោយសារយើងបណ្ដុះកូនរួចជាស្រេច ទើបដាំក្នុងរោងនោះ ហើយសម្រាប់ស្ពៃក្តោបវិញ ប្រើរយ:ពេល២ខែទើបអាចប្រមូលផលបាន ៕ដោយ:ហាន់ ស្រីណា 


No comments:

Post a Comment

Pages